កីឡាអន្តរជាតិ
អន្តរជាតិ
Bale ជួយ Real បំបាក់ Barcelona ដើម្បី​លើក​ពាន Copa del Rey
17, Apr 2014 , 8:31 am        
រូបភាព
ដោយ: ថ្មីៗ
ខ្សែបម្រើ​វេ​លស៍ Gareth Bale បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ៥នាទី​មុន​បញ្ចប់​ការប្រកួត ដើម្បី​ជួយ​ឲ្យ Real Madrid លើក​ពាន Copa del Rey តាមរយៈ​ជ័យជម្នះ ២-១ លើ​គូប្រជែង​ដ៏​សំខាន់​គឺ Barcelona នៅ​កីឡដ្ឋាន Mestalla Stadium ក្នុង​ទីក្រុង Valencia កាលពី​រាត្រី​ថ្ងៃ​ពុធ។



ខ្សែបម្រើ​ស្លាប​ស្តាំ​អា​ហ្ស​ង់​ទីន Andel di Maria បាន​នាំ​ឲ្យ Real Madrid នាំមុខ​នៅត្រឹម​នាទី ទី១១ ប៉ុន្តែ​ឈានចូល​ដល់​នាទី ទី៦៨ ខ្សែការពារ​អេ​ស្ប៉ា​ញ Marc Bartra បាន​វាយបក​តាម​ស្មើ​សម្រាប់ Barcelona វិញ មុនពេល Gareth Bale នាំ​លាភ​ដល់​ក្រុម​របស់លោក Carlo Ancelotti។

Bale បាន​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ខណៈ Real Madrid បានឈ្នះ​ពានរង្វាន់​ក្នុងស្រុក​នេះ ជា​លើក​ទី១៩ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ សម្រាប់​ពានរង្វាន់​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩០៣នេះ Barcelona ឈ្នះ​រហូតដល់​ទៅ២៦លើក៕




© រក្សាសិទ្ធិដោយ thmeythmey.com