កីឡាអន្តរជាតិ
អន្តរជាតិ
Giggs ចាប់ផ្តើម​តួនាទី​ជាគ្រូបង្វឹករបស់​បិសាច​ក្រហម​ជាមួយ​នឹង​ជ័យ​ជម្នះ​ដ៏​ធំ​ធេង
27, Apr 2014 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
Ryan Giggs បាន​មើលឃើញ​ការប្រកួត​ជា​លើកដំបូង​របស់លោក​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់ Manchester United បញ្ចប់​ជាមួយនឹង​ជ័យជម្នះ ៤-០ លើ​ក្រុម Norwich City ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​សៅរ៍។



ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែបម្រើ​បម្រុង Juan Mata បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ដូចគ្នា ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​របស់​អង់គ្លេស​មួយ​នេះ បានធ្វើ​ឲ្យ​ក្រុម Norwich មាន​តែមួយ​ពិន្ទុ​ពីលើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល ខណៈដែល​នៅសល់​ពីរ​ប្រកួត​ទៀត។

Giggs ដែល​បាន​សម្រេចចិត្ត​មិន​ដាក់ឈ្មោះ​របស់គេ​ផ្ទាល់​ក្នុង​ជម្រើស១១នាក់​ដំបូង ឬ​ជា​កីឡាករ​បម្រុង​នោះ បាន​មើលឃើញ Rooney ជួយ​ឲ្យ Man United មាន​គ្រាប់​បាល់​នាំមុខ​ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី ទី៤១ ក្រោយពី​ខ្សែប្រយុទ្ធ Danny Welbeck ត្រូវបានធ្វើ​ឲ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Rooney បាន​ជួយ​ឲ្យ​ក្រុម​នាំមុខ ២-០ ក្រោយពី​សម្រាក​តង់​ទី១ ជាមួយនឹង​ការ​ស៊ុត​បាល់​កោង​ចូល​ទី​របស់​ក្រុម Norwich យ៉ាង​ល្អ។

Mata បន្ថែម​ការនាំ​មុខ​នេះ​នៅ​នាទី ទី៦៣ នៅពេលដែល​រូបគេ​ទទួលបាន​បាល់​ពី​ការទា​ត់បាល់​ចេញពី​ជ្រុង​របស់​ខ្សែការពារ Phil Jones មុនពេល​បន្ថែម​គ្រាប់​បាល់​ទី២ក្នុង​រយៈពេល១០នាទី ទី​ក្រោយ៕


លទ្ធផល​គូ​ផ្សេងទៀត
Southampton 2-0 Everton
Fulham 2-2 Hull
Stoke 0-1 Tottenham
Swansea 4-1 Aston Villa
West Brom 1-0 West Ham

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com