កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​បង្វឹក​ Liverpool ថា Chelsea ចត​ឡាន​ពីរគ្រឿង​​នៅ​មុខ​សំណាញ់ទី​
28, Apr 2014 , 4:07 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Brendan Rodgers អ្នក​ចាត់កា​រទូទៅ​ក្លិប Liverpool បានលើក​ឡើង​ថា Chelsea បាន​ចត​ឡាន​ចំនួន​ពីរ​គ្រឿង​នៅមុខ​សំណា​ញ់​ទី​។ ការរិះគន់​បែបនេះ បន្ទាប់​ពី​លោក​ខក​ចិត្ត​ដែល​ក្រុម​របស់​ខ្លួន​ចាញ់​ក្រុម​តោ​ខៀ​វដែល​ជាគូប្រជែងពាន​រង្វាន់​ក្នុងលទ្ធផល ២-០ នៅ​លើ​ទឹក​ដី​ Anfield។



Demba Ba បាន​រក​គ្រាប់​បាល់​បើក​ឆាក​នៅមុ​នសម្រាក​តង់ទីមួយ បន្ទាប់ពី​ប្រធាន​ក្រុម Steven Gerrard ភ្លាត់​ស្នៀត​ដួល ហើយ Willian បន្ថែម​គ្រាប់ទីពីរ​នៅចុងម៉ោង ក្រោយការបញ្ជូន​ពី Fernando Torres ខណៈ​ក្រុម​កីឡាករ​របស់ Liverpool សុទ្ធតែឡើង​ជ្រុល​ផុត​ពី​តំបន់គ្រោះ​ថ្នាក់។​

លោក Rodgers បា​ននិយាយ​ប្រាប់ Sky Sports News ថា៖ «អបអ​រសាទរ​ចំពោះ​ជ័យ​ជម្នះ​របស់ Chelsea ដែលបាន​ឈ្នះ​ការ​ប្រកួត... ខ្ញុំគិត​ថា មាន​រថ​យន្តពី​ចតពីមុខ​សំណាញ់ទី​របស់ Chelsea នៅ​ថ្ងៃ​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំមើល​ឃើញ​ថា វា​ហាក់​បីដូច​ជា​មាន​ខ្សែកា​រពារ​៦នាក់ និង​ខ្សែបម្រើ៣នាក់​នៅ​ពីមុខ សរុប​ទៅ​១០នាក់ ទាំង​អ្នក​ចាំទី​ ដែល​ស្ថិតនៅពីក្រោយ​បាល់សម្រាប់​រយៈពេល​៩០នាទី»។

បរាជ័យ​របស់ Liverpool បាននាំឲ្យ Chelsea និង Manchester City ដែល​បានឈ្នះ Crystal Palace ២-០ នៅ​តែមាន​ឱកាស​ប្រជែង​យក​ពាន​សម្រាប់​រដូវកាល​នោះ។ ប៉ុន្តែទោះបី​ជាយ៉ាង​ណាក៏​ដោយ Liverpool នៅ​តែ​មាន​ក្តីសង្ឃឹម ខណៈពួក​គេ​រំពឹង​យ៉ាង​ខ្លាំងទៅ​លើខ្សែប្រយុទ្ធ Luis Suarez ដែល​ទើប​ជាប់​ឆ្នោត​ជាកីឡាករ​ឆ្នើម​ប្រចាំ​រដូវកាល (PFA Player of the Year)៕




© រក្សាសិទ្ធិដោយ thmeythmey.com