កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកពាន Premier League លើកទី​២នា​រយៈពេល​៣ឆ្នាំចុងក្រោយ​
12, May 2014 , 12:18 am        
រូបភាព
ដោយ: រួបរួម
Manchester City បាន​ក្លាយជា​ម្ចាស់​ពាន English Premier League ជា​លើក​ទី​ពីរ​សម្រាប់​រយៈពេល៣ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ២-០ លើ West Ham នៅលើ​ទឹក Etihad Stadium កាលពី​ថ្ងៃអាទិត្យ ខណៈ Liverpool ដែលជា​គូប្រជែង​បានត្រឹមតែ​ខកចិត្ត បើទោះបីជា​ពួកគេ​បាន​តាម​វាយបក​ដើម្បី​យកឈ្នះ Newcastle United ២-១ ក៏ដោយ។



តាមពិតទៅ Manchester City ដឹង​ច្បាស់​ថា ខ្លួន​លើក​ពាន​តាំងពី​នាទី ទី១៩មកម្ល៉េះ ពោលគឺ​នៅពេលដែល​ខ្សែការពារ Martin Skrtel របស់ Liverpool ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាន​ចូល​ទី​ខ្លួនឯង ពីព្រោះថា ក្រុម​មេឃ​ខៀវ​មានប្រៀប​រួចជាស្រេច​ហើយ។

តែ​អ្វី​កាន់តែ​សាង​ទំនុកចិត្ត​ខ្ពស់បំផុត​នោះ គឺ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Samir Nasri នៅក្នុង​នាទី ទី៣៩ និង​ការបន្ថែម​គ្រាប់​ទី​ពីរ​របស់​ប្រធាន​ក្រុម Vincent Kompany នៅក្នុង​នាទី ទី៤៩ ។    

Liverpool ក្រោយពី​ការ​ភ្លាត់ស្នៀត​របស់ Skrtel ពួកគេ​បាន​ប្តឹង​វាយបក​បាន​ពីរ​គ្រាប់​វិញ ដោយ Agger និង Sturridge ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ដើម្បី​ពង្រឹង​តំណែង​លេខ​ពីរ​របស់​ពួកគេ​តែប៉ុណ្ណោះ។ Chelsea បាន​យកឈ្នះ Cardiff ២-១ ដោយ​រក្សា​តំណែង​លេខ​បី​ដើម្បី​ទទួលបាន​កៅអី​នៅ​ក្របខណ្ឌ Champions League អម​ជាមួយ Manchester City និង Liverpool។


ជ័យជម្នះ ២-០ របស់ Arsenal លើ Norwich បានបង្ហាញ​យ៉ាងច្បាស់​ថា ក្រុម​ចាប​លឿង​ត្រូវ​ធ្លាក់​ទៅលេង​ក្របខណ្ឌ Championship វិញ ជាមួយ Fulham និង Cardiff ខណៈ​កាំភ្លើង​ធំរក្សា​ការ​មានឈ្មោះ​ក្នុង​ក្របខណ្ឌ Champions League នៅ​វគ្គ​ប្រកួត​ជម្រុះ។  Everton ដែល​ឈ្នះ ២-០ លើ Hull មានឈ្មោះ​ក្នុង​វគ្គ​ជម្រុះ Europa League ស្រប​ពេលដែល Tottenham Hotspurs មាន​កៅអី​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​បី ក្រោយ​ជ័យជម្នះ ៣-០ លើ Aston Villa។

Manchester United បាន​ជួប​នូវ​រដូវ​កាល​ដ៏​សែន​ខកចិត្ត ដោយ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ៧ ក្រោយ​ស្មើ ១-១ ជាមួយ Swansea។ វា​ជាការ​បាត់​ខ្លួន​ពី​តំបន់​អឺរ៉ុប​ជា​លើកដំបូង​របស់​បិសាច​ក្រហម បើ​គិត​ចាប់តាំងពី​រដូវ​កាល ១៩៨៩-១៩៩០ មក។

សម្រាប់​លោក Manuel Pellegrini គ្រូបង្វឹក​ជនជាតិ​ឈី​លី​របស់​ក្រុម Manchester City វា​ជាការ​ទទួលបាន​ពាន Premier League ជា​លើកដំបូង ខណៈ​កាលពី​ឆ្នាំ២០០៣ លោក​បានឈ្នះ​ពាន Clausura ជាមួយ​ក្រុម River Plate នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន៕




© រក្សាសិទ្ធិដោយ thmeythmey.com