វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ចិន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ Windows 8 នៅ​លើ​កំព្យូទ័ររបស់​មន្ត្រី​រដ្ឋាភិបាល
21, May 2014 , 12:54 pm        
រូបភាព
ដោយ: រួបរួម
កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ចិន​បាន​សម្រេច​ធ្វើ​ការ​ហាត់​ឃាត់​ចំពោះ​ការ​ប្រើប្រាស់ Windows 8 នៅ​លើ​កុំព្យូទ័រ​ទាំង​អស់ដែល​ប្រើ​ប្រាស់ដោយ​មន្ត្រី​រដ្ឋាភិបាល។ ទីភ្នាក់​ងារ​ព័ត៌មានស៊ីនហួ បាន​រាយការណ៍​ថា វិធានការនេះគឺ​ដើម្បី​សុវត្ថិភាព​នៃកំព្យូទ័រទាំងអស់​របស់​រដ្ឋាភិបាល ប៉ុន្តែ​មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​លំអិត​ច្បាស់​ជាងនេះនោះឡើយ។​



ព័ត៌មាននេះ បាន​បែក​ធ្លាយ​នៅ​ខណៈពេល​ដែលចិន និង​សហរដ្ឋអាមេរិក កំពុង​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែខ្លាំងឡើងចំពោះ​វិស័យ​ព័ត៌មាន​វិទ្យា។ កាលពី​ថ្ងៃចន្ទ អាមេរិក​បាន​ចាត់​វិធានការ​លើ​មន្ត្រី​រដ្ឋាភិបាល​ចិន​មួយចំនួនដែល​​រង​ការចោទ​ប្រកាន់ថា បាន​ចូល​វាយលុក​បណ្តាញ​ព័ត៌​មានវិទ្យា​នៅ​ក្នុងសហ​រដ្ឋ​អាមេរិក។  ចិន​បាន​ឆ្លើយ​តបភ្លាម​ៗ​ថា អាមេរិក​ក៏​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​លួច​ស៊ើបយកការណ៍​ផ្សេងៗផង​ដែរ ។

មជ្ឈមណ្ឌល​ Central Government Procurement Center របស់​ចិន គ្រាន់​តែ​បាន​លើកឡើង​ថា ការហាមប្រាមនេះ គ្រាន់តែ​ជាផ្នែកមួយនៃការសន្សំថាមពល​តែប៉ុណ្ណោះ ខណៈ​នៅ​ប្រទេស​ចិន កំព្យូទ័រ​លើ​តុ​ជាង​៥០ភាគរយ​កំពុង​តែ​ដំណើរការ​ជាមួយ​ Windows XP ដែល​មាន​អាយុ​១៣​ឆ្នាំមកហើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com