កីឡាអន្តរជាតិ
អន្តរជាតិ
ស្តេចស Real Madrid ឈ្នះពាន Champions League ជាលើក​ទី​១០
25, May 2014 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
Real Madrid បានឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Champions League ជា​លើក​ទី១០ ក្រោយពី​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​បន្ថែម​ពី​សំណាក់ Gareth Bale, Marcelo និង Cristiano Ronaldo ខណៈដែល​ពួកគេ​បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ​ក្រោម​បរិយាកាស​ដ៏​រំភើប​ដើម្បី​ផ្តួល​ក្រុម Atletico Madrid ក្នុង​លទ្ធផល ៤-១ ក្នុង​ទីក្រុង Lisbon កាលពី​ថ្ងៃ​សៅរ៍។



Atletico ស្ទើរតែ​ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​ពានរង្វាន់​កំពូល​អឺរ៉ុប​ជា​លើក​ទី១របស់​ពួកគេ​ទៅហើយ ខណៈដែល​ពួកគេ​បាន​នាំមុខ​រហូតដល់​នាទី​បន្ថែម​នៃ​ម៉ោង​ធម្មតា បន្ទាប់ពី​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ Diego Godin នៅ​តង់​ទី១ ប៉ុន្តែ ខ្សែការពារ Sergio Ramos បានធ្វើ​ឲ្យ​ការប្រកួត​នេះ​ឈានទៅ​កាន់​នាទី​បន្ថែម១៥នាទី​ពីរដង​ជាមួយនឹង​ការ​តែ​តបាល់​បញ្ចូល​ទី​នៅ​នាទី ទី៩។

ក្នុង​រយៈពេល​ជា​លើក​ទី២នៅ​រដូវ​កាល​នេះ ក្រោយពី​រក​គ្រាប់​បាល់​ឈ្នះ​ដើម្បី​ជួយ​ឲ្យ Real លើក​ពាន Copa del Rey ពេល​ប្រកួត​ជាមួយនឹង​ក្រុម Barcelona កាលពី​ខែ​មុន Bale បា​នរក​គ្រាប់​បាល់​ដ៏​សំខាន់ នៅពេល​រូបគេ​បានតែ​តបាល់​បំប៉ោង​សំណាញ់ ក្រោយពី​អ្នកចាំទី Thibaut Courtois បាន​ព្យាយាម​សង្គ្រោះ​ការ​ស៊ុត​របស់ Angel di Maria។ ខណៈដែល Atletico ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ Real អាច​មានឱកាស​ធ្វើការ​វាយបក​យ៉ាង​លឿន ហើយ Marcelo បានបញ្ចប់​ការប្រកួត​នេះ នៅពេលដែល​ការ​ស៊ុត​បាល់ស្រាលៗរបស់គេ​បាន​រត់​ចូលក្នុង​សំណាញ់​របស់ Courtois នៅមុន​ពេល Ronaldo បាន​បំពេញ​ការវិល​ទៅកាន់​ទីក្រុង Lisbon វិញ​ជាមួយនឹង​គ្រាប់​បាល់​ទី៤ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com