កីឡាអន្តរជាតិ
អន្តរជាតិ
Fabianski ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្លិប Swansea City
29, May 2014 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ចាំទី Fabianski បាន​ឈាន​ដល់កិច្ច​ព្រម​ព្រៀង​លេង​ឲ្យក្លិប Swansea City ក្នុងកិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១ ខែកក្កដា ពោលគឺ​បន្ទាប់ពី​កិច្ច​សន្យា​របស់គេនៅកីឡដ្ឋាន Emirates នឹងត្រូវបញ្ចប់។



អ្នក​ចាំទី​ជម្រើស​ជាតិប៉ូឡូញ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ចូល​លេង​សរុប​ចំនួន​៧៨ប្រកួតឲ្យ​ក្លិប​ Arsenal នារយៈពេល​៧​ឆ្នាំ​កន្លងមក ហើយ​គេ​បាន​រារាំងមិន​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២៥​លើក។

Fabianski គឺ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ការ​ឈ្នះពាន FA Cup របស់ Arsenal កាលពីពេល​ថ្មី​ៗ​កន្លងមកនេះ ដោយ​ប្រាំប្រកួត​ក្នុង​ដំណើរ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ គេ​មិន​អាច​រារាំង​​ការ​ស៊ុត​បញ្ចូលទី​តែ​៣គ្រាប់​ប៉ុណ្ណោះ។ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនាជំនួប​ជាមួយ Wigan នោះ Fabianski បាន​សង្គ្រោះ​បាល់​ចំនួន​២គ្រាប់ ហើយ​គេ​ក៏​បន្តចូល​លេងនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Hull City។

ការទៅ​ដល់​កីឡដ្ឋាន Liberty Stadium របស់ Fabianski គឺ​ស្ថិត​ការ​ផ្ទេរ​សេរី​មួយ ហើយ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទីមួយ​របស់​លោក Garry Monk ដោយ​ត្រូវ​ប្រជែង​តំណែង​ទីមួយ​ជាមួយ​អ្នក​ចាំទីហូឡង់ Michel Vorm និង Gerhard Tremmel៕

© រក្សាសិទ្ធិដោយ thmeythmey.com