កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី
05, Jun 2014 , 9:25 pm        
រូបភាព
ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បាន​ឈានដល់​វគ្គ១៦ក្រោម​ចុងក្រោយ​តែ​ម្តងគត់​នា​ការ​បង្ហាញខ្លួន​បី​លើក​កន្លងមក​ក្នុង​ព្រឹត្តិការណ៍ World Cup ពោលគឺ​នៅក្នុង​ឆ្នាំ១៩៩០ នៅពេលដែល​ពួកគេ​បាន​ចាញ់​កា​មេ​រូ​ន។ អនុស្សាវរីយ៍​ជូរចត់​របស់​កូ​ឡុំ​ប៊ី កើតឡើង​ក្រោយ​ខ្សែការពារ Andres Escobar បានទទួល​មរណភាព​នៅ​ស្រុកកំណើត​របស់ខ្លួន បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៤ នៅ​សហរដ្ឋអាមេរិក ដែល​ពេលនោះ គេ​បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​មួយគ្រា​ប់។



កូ​ឡុំ​ប៊ី​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ៥នៃ​តារាង FIFA។ រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​ខ្សែប្រយុទ្ធ​ឆ្នើម Radamel Falcao ត្រូវ​អវត្តមាន​ដោយសារ​បញ្ហា​របួស ដូច្នេះ​បន្ទុក​នានា​នឹងត្រូវ​ធ្លា​ក់លើ​ខ្សែបម្រើ James Rodriguez នៃ​ក្លិប Monaco។ អតីត​កីឡាករ​ឆ្នើម​រួមមាន Rene Higuita, Carlos Valderrama និង Faustino Asprilla។


ឈុត​ជម្រើសជាតិ​កូ​ឡុំ​ប៊ី៖
គ្រូបង្វឹក:
 លោក Jose Pekerman (អា​ហ្ស​ង់​ទីន)

អ្នកចាំទី: David Ospina (Nice), Faryd Mondragon (Deportivo Cali), Camilo Vargas (Independiente Santa Fe).

ខ្សែការពារ: Mario Yepes (AC Milan), Cristian Zapata (AC Milan), Pablo Armero (West Ham, on loan from Napoli), Camilo Zuniga (Napoli), Santiago Arias (PSV Eindhoven), Eder Alvarez Balanta (River Plate), Carlos Valdes (San Lorenzo).

ខ្សែបម្រើ: Fredy Guarin (Inter Milan), Juan Cuadrado (Fiorentina), James Rodriguez (Monaco), Abel Aguilar (Toulouse), Juan Fernando Quintero (Porto), Carlos Sanchez (Elche), Aldo Leao Ramirez (Morelia), Alexander Mejia (Atletico Nacional),

ខ្សែប្រយុទ្ធ: Victor Ibarbo (Cagliari), Jackson Martinez (Porto), Carlos Bacca (Sevilla), Adrian Ramos (Hertha Berlin), Teofilo Gutierrez (River Plate)៕


ទស្សនា​វីដេអូ


© រក្សាសិទ្ធិដោយ thmeythmey.com