កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​ជប៉ុន​
06, Jun 2014 , 1:31 pm        
រូបភាព
ក្រុមជម្រើស​ជាតិ​ជប៉ុន​បាន​ក្លាយ​ជាក្រុម​ដែល​ទទួល​បាន​ជោគ​ជ័យ​ជាងគេនៅ​ទ្វីប​អាស៊ី​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​នៅ World Cup ៥លើក​ជាប់​ៗគ្នា បើគិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក។ កំណត់​ត្រាក៏មិនអន់ប៉ុន្មាន​ដែរ​សម្រាប់ក្រុម​សាមួរ៉ៃ​ពណ៌ខៀវ មួយនេះ ដោយ​សារតែពួក​គេ​ធ្លាប់​ឈាន​ទៅ​កាន់វគ្គ​១៦ក្រុម​ចុងក្រោយ​ចំនួនពីរលើក​គឺ​ក្នុង​ឆ្នាំ​២០០២​នៅលើទឹកដីខ្លួន និង​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាង​ត្បូង។



ជប៉ុន​មាន​ចំណាត់​ថ្នាក់​លេខ​៤៦ក្នុងតា​រាង FIFA។ សម្រាប់ក្រុមសាមួរ៉ៃខៀវ កីឡាករ​ដ៏ដែល​អាច​បង្ករគ្រោះថ្នាក់ដល់គូ​ប្រជែងមាន Keisuke Honda, Shinji Kagawa និង Yasuhito Endo។ អតីត​កីឡាករ​ដែល​លេចធ្លោររបស់​ជប៉ុន​មានដូចជា Kazuyoshi Miura, Shunsuke Nakamura និង​Hidetoshi Nakata។

ឈុត​ជម្រើស​ជា​តិជប៉ុន

គ្រូបង្វឹក៖ លោក Alberto Zaccheroni (អ៊ីតាលី)


អ្នក​ចាំទី:
Eiji Kawashima (Standard Liege), Shusaku Nishikawa (Urawa Reds), Shuichi Gonda (FC Tokyo).

ខ្សែកា​រពារ:
Masato Morishige (FC Tokyo), Yasuyuki Konno (Gamba Osaka), Yuto Nagatomo (Inter Milan), Maya Yoshida (Southampton), Masahiko Inoha (Jubilo Iwata), Atsuto Uchida (Schalke 04), Hiroki Sakai (Hannover 96), Gotoku Sakai (VfB Stuttgart).

ខ្សែបម្រើ​: Yasuhito Endo (Gamba Osaka), Keisuke Honda (AC Milan), Shinji Kagawa (Manchester United), Makoto Hasebe (FC Nuremberg), Hiroshi Kiyotake (FC Nuremberg), Hotaru Yamaguchi (Cerezo Osaka), Toshihiro Aoyama (Sanfrecce Hiroshima), Manabu Saito (Yokohama F Marinos).

ខ្សែប្រ​យុទ្ធ​: Shinji Okazaki (Mainz), Yoichiro Kakitani (Cerezo Osaka), Yuya Osako (TSV Munich 1860), Yoshito Okubo (Kawasaki Frontale)៕



ទស្សនា​វីដេអូ


© រក្សាសិទ្ធិដោយ thmeythmey.com