កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​គាំទ្រ​បាល់ទាត់​ចិន​ប្រើ​សំបុត្រ​ពេទ្យ​ក្លែងក្លាយ​ដើម្បី​សុំ​ច្បាប់មើល World Cup
06, Jun 2014 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ពិភពលោក (FIFA World Cup 2014) នៅ​ប្រទេស​ប្រេស៊ីល​នឹង​ចាប់​ផ្ដើម​ហើយ​ ប៉ុន្ដែ​នៅ​ប្រទេស​ចិន​មាន​អ្នក​គាំទ្រ​បាល់ទាត់​ផ្កាប់មុខ​មួយ​ចំនួន​កំពុង​តែ​ស្វែង​រក​គ្រូ​ពេទ្យ​ជួយ​ធ្វើ​សំបុត្រ​អ្នក​ជំងឺ​ដល់​ខ្លួន​ ដើម្បី​ដាក់​ពាក្យ​សុំ​ច្បាប់​នៅ​កន្លែង​ការងារ។



យោង​តាម​វេបសាយ SCMP តម្លៃ​នៃ​ការ​ធ្វើ​សំបុត្រ​ពេទ្យ​ផ្លូវ​ងងឹត​នេះ​មួយ​មាន​ចាប់​ពី ១០ យេន ទៅ ៣០០ យេន។ បើ​តាម​អ្នក​​រត់ការ​ម្នាក់​នៅ​ក្រុម​ប៉េកាំង សុំ​មិន​បញ្ជេញ​ឈ្មោះ ​​បាន​ប្រាប់​ប្រភព​ដដែល​ថា ចំពោះ​លោក​ម្នាក់​មាន​អ្នក​មក​ធ្វើ​ប្រមាណ​ជិត ៥០០ នាក់ កាល​ពី​សប្ដាហ៍​មុន។ នេះ​មិនមែន​ជា​លើក​ដំបូង​នៅ​ស្រុក​ចិន​ទេ ដែល​មាន​ទីផ្សា​ងងឹត​ ខាង​ធ្វើ​សំបុត្រ​ពេទ្យ​ក្លែងក្លាយ ប៉ុន្ដែ​បញ្ហា​នេះ​តែងតែ​កើត​មាន​​ឡើង​ពេល​រដូវ World Cup មក​ដល់។

តាម​ច្បាប់​ប្រទេស​ចិន ករណី​គ្រូ​វេជ្ជបណ្ឌិត​ណា​ម្នាក់​ហ៊ាន​ចេញ​លិខិត​ខុស​ច្បាប់​ដល់​អ្នក​ជំងឺ អាច​ប្រឈម​មុន​នឹង​ការ​ពិន័យ​ជា​ប្រាក់ ឬ អាច​ជាប់​ពន្ធាគារ​រហូត​ដល់ ៥ ឆ្នាំ​ថែម​ទៀត​ផង។

World Cup 2014 នឹង​ចាប់​ផ្ដើម​ប្រកួត​ដំបូង​នៅ​ ថ្ងៃ​ទី ១២ មិថុនា ខាង​មុខ ដោយ​ក្រុម​ម្ចាស់​ផ្ទះ ប្រេស៊ីល បើ​ទ្វា​កីឡដ្ឋាន Arena de São Paulo ក្នុង​ក្រុង São Paulo ទទួល​ភ្ញៀវ ក្រូអាស៊ី នៅ​វេលា​ម៉ោង ១៧ : ០០ (ម៉ោង ៣ យប់ នៅ​កម្ពុជា)៕





© រក្សាសិទ្ធិដោយ thmeythmey.com