កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិអ៊ុយរូហ្គាយ
06, Jun 2014 , 4:14 pm        
រូបភាព
ជម្រើស​ជាតិ​អ៊ុយរូ​ហ្គាយ គឺ​ជាក្រុម​ដែល​ឈ្នះ World Cup ដំបូងគេ ខណៈដែលពួក​គេ​ធ្វើ​ជាម្ចាស់ផ្ទះក្នុង​ឆ្នាំ​១៩៣០ ។ ក្រុម​អាមេរិក​ខាងត្បូងមួយនេះ បាន​លើកពាន​ម្តងទៀត​នៅ​ឆ្នាំ​១៩៥០នៅ​ក្នុងប្រទេសប្រេស៊ីល បន្ថែំពី​លើនេះ ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខបួនកាលពី​ឆ្នាំ​១៩៥៤ ឆ្នាំ​១៩៧០ និង​ឆ្នាំ​២០១០ ។​



បច្ចុប្ប​ន្ន អ៊ុយ​រូហ្គាយ​ស្ថិតក្នុងចំណាត់​ថ្នាក់ទី​៧នៃតារាង FIFA។ ខ្សែប្រយុទ្ធ Luis Suarez គឺ​ជាកម្លាំង​ដ៏មុតស្រួច ប៉ុន្តែប្រសិន​បើ​គេមិន​ទាន់ជាពីរបួស​បាន​ស្រួល​បួល​ទេនោះ បន្ទុក​ផ្សេងៗ​នឹង​ធ្លាក់​ទៅ​លើ Edinson Cavani, Diego Forlan និងខ្សែការពារ Diego Lugano ជាមិន​ខាន។ អតីតកីឡាករ​ជាច្រើន​បាន​សាង​ប្រវត្តិសាស្ត្រ​បាល់ទាត់​​សម្រាប់អ៊ុយរូហ្គាយ ដែលក្នុង នោះមាន​ដូច​ជា Hector Scarone, Angel Romano, Obdulio Varela, Roque Maspoli, Alcides Ghiggia, Ladislao Mazurkiewicz, Pedro Rocha, Rodolfo Rodriguez, Hugo De Leon, Carlos Alberto Aguilera, Ruben Sosa, Enzo Francescoli និង Alvaro Recoba។

ឈុត​ជម្រើស​ជាតិអ៊ុ​យរូហ្គាយ

គ្រូបង្វឹក៖
លោក Óscar Tabárez

អ្នក​ចាំទី: Fernando Muslera (Galatasaray), Martin Silva (Vasco da Gama), Rodrigo Munoz (Libertad).

ខ្សែការពារ: Maximiliano Pereira (Benfica), Diego Lugano (West Bromwich Albion), Diego Godin, Jose Maria Gimenez (both Atletico Madrid), Sebastian Coates (Liverpool), Martin Caceres (Juventus), Jorge Fucile (Porto).

ខ្សែ​បម្រើ​: Alvaro Gonzalez (Lazio), Alvaro Pereira (Sao Paulo), Walter Gargano (Parma), Egidio Arevalo Rios (Morelia), Diego Perez (Bologna), Cristian Rodriguez (Atletico Madrid), Gaston Ramirez (Southampton), Nicolas Lodeiro (Botafogo).

ខ្សែប្រយុទ្ធ​: Luis Suarez (Liverpool), Edinson Cavani (Paris St-Germain), Abel Hernandez (Palermo), Diego Forlan (Cerezo Osaka), Christian Stuani (Espanyol)៕


ទស្សនាវីដេអូ


© រក្សាសិទ្ធិដោយ thmeythmey.com