កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស
07, Jun 2014 , 3:32 pm        
រូបភាព
ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស​ធ្លាប់​ឈានចូល​ដល់​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​ចំនួន​បី​លើ​កនា​ការបង្ហាញ​ខ្លួន​សរុប៩លើក​កន្លងមក​នៅក្នុង​ព្រឹត្តិការណ៍ World Cup (ឆ្នាំ១៩៣៤ ឆ្នាំ១៩៣៨ និង​ឆ្នាំ១៩៥៤ )។ ពួកគេ​ក៏​ធ្លាប់​ឈានដល់​វគ្គ១៦ក្រុម​ចុងក្រោយ​ពីរលើក (ឆ្នាំ១៩៩៤ និង​ឆ្នាំ២០០៦ ) ក្រៅពីនោះ ក្រុម​មួយ​នេះ​បាន​ហាលអាវ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល។



ស្វ៊ី​ស​កំពុងមាន​ចំណាត់ថ្នាក់​លេខ៦នៃ​តារាង FIFA។ កីឡាករ​ដើមកំណើត​កូ​សូ​វ៉ូ Xherdan Shaqiri និង Josip Drmic អាច​បង្ក​ការភ្ញាក់ផ្អើល ខណៈ​ខ្សែការពារ​ជើងចាស់ Philippe Senderos និង Johan Djourou នៅតែ​ជា​កម្លាំង​ដែល​មិនអាច​ខ្វះ​បាន។ អតីត​កីឡាករឆ្នើមៗរបស់​ស្វ៊ី​ស​រួមមាន Alexander Frei, Stephane Chapuisat, Johann Vogel និង Hakan Yakin។

ឈុត​ជម្រើសជាតិ​ស្វ៊ី​ស៖

គ្រូបង្វឹក : លោក Ottmar Hitzfeld

អ្នកចាំទី:
Diego Benaglio (Wolfsburg), Roman Buerki (Grasshopper), Yann Sommer (Basel).

ខ្សែការពារ:
Johan Djourou (Hamburg), Michael Lang (Grasshopper), Stephan Lichtsteiner (Juventus), Ricardo Rodriguez (Wolfsburg), Fabian Schaer (Basel), Philippe Senderos (Valencia), Steve von Bergen (Young Boys), Reto Ziegler (Sassuolo).

ខ្សែបម្រើ:
Tranquillo Barnetta (Eintracht Frankfurt), Valon Behrami (Napoli), Blerim Dzemaili (Napoli), Gelson Fernandes (Freiburg), Gokhan Inler (Napoli), Xherdan Shaqiri (Bayern Munich), Valentin Stocker (Basel).

ខ្សែប្រយុទ្ធ:
Josip Drmic (Nuremberg), Mario Gavranovic (Zurich), Admir Mehmedi (Freiburg), Haris Seferovic (Real Sociedad), Granit Xhaka (Borussia Monchengladbach)៕



© រក្សាសិទ្ធិដោយ thmeythmey.com