កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើសជាតិ​អេ​ក្វា​ឌ័​រ
07, Jun 2014 , 4:45 pm        
រូបភាព
ក្រុម​ជម្រើសជាតិ​អេ​ក្វា​ឌ័​រ បានចាប់ផ្តើម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ឆ្នាំ២០០២ ដោយ​បញ្ចប់​ចំណាត់ថ្នាក់​ចុង​គេ​នៅក្នុង​ពូ​ល។ បួន​ឆ្នាំ​ក្រោយមក ក្រុម​មកពី​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ បាន​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ ប៉ុន្តែ​បាន​រងគ្រោះ​ដោយសារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស។



អេ​ក្វា​ឌ័​រ​មាន​ចំណាត់ថ្នាក់​ទី២៦នៃ​តារាង FIFA។ ខ្សែបម្រើ Antonio Valencia កំពុង​សាង​ភាពល្បីល្បាញ​នៅក្នុង​តំបន់​អឺរ៉ុប ខណៈ Christian Noboa, Felipe Caicedo និង Jefferson Montero សុទ្ធតែជា​កម្លាំង​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​អេ​ក្វា​ឌ័​រ​មានមុខ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល។ អតីត​កីឡាករ​ឆ្នើម​របស់​អេ​ក្វា​ឌ័​រ​រួមមាន Ulises de la Cruz, Agustin Delgado និង Jose Francisco Cevallos។

ឈុត​ជម្រើសជាតិ​អេ​ក្វា​ឌ័​រ

គ្រូបង្វឹក៖ លោក Reinaldo Rueda (កូ​ឡុំ​ប៊ី)


អ្នកចាំទី: Maximo Banguera (Barcelona SC), Alexander Dominguez (LDU Quito), Adrian Bone (El Nacional).

ខ្សែការពារ:
Frickson Erazo (Flamengo), Jorge Guagua, Oscar Bagui, Gabriel Achilier (all Emelec), Walter Ayovi (Pachuca), Juan Carlos Paredes (Barcelona SC).

ខ្សែបម្រើ:
Segundo Castillo (Al-Hilal), Carlos Gruezo (Stuttgart), Renato Ibarra (Vitesse Arnhem), Cristian Noboa (Dynamo Moscow), Luis Saritama (Barcelona SC), Antonio Valencia (Manchester United), Edison Mendez (Independiente Santa Fe), Fidel Martinez (Tijuana), Michael Arroyo (Atlante).

ខ្សែប្រយុទ្ធ
: Felipe Caicedo (Al-Jazira), Jefferson Montero (Morelia), Joao Rojas (Cruz Azul), Jaime Ayovi (Tijuana), Enner Valencia (Pachuca)៕


ទស្សនាវីដេអូ៖

© រក្សាសិទ្ធិដោយ thmeythmey.com