កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​បា​រាំង​
08, Jun 2014 , 8:52 am        
រូបភាព
ក្រុម​ជម្រើសជាតិ​បា​រាំងជា​ម្ចាស់​ជើងឯក​ឆ្នាំ១៩៩៨ ជើងឯក​រង​ឆ្នាំ២០០៦ និង​ធ្លា​ក់នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ឆ្នាំ១៩៥៨ ឆ្នាំ១៩៨២ និង​ឆ្នាំ១៩៨៦ នា​ការ​បង្ហាញខ្លួន​ចំនួន១៧លើក​កន្លងមក។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ក្រុម​មាន់គក​មួយ​នេះ គឺ​ពួកគេ​បាន​ឆ្លង​ផុត​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​តែម្តង​គត់​សម្រាប់​យុទ្ធនាការ​នៅក្រៅ​តំបន់​អឺរ៉ុប ពោលគឺ​ក្នុង​ឆ្នាំ១៩៨៦នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។



បារាំង​មាន​ចំណាត់ថ្នាក់​លេខ១៧នៃ​តារាង FIFA។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​បារាំង​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម Franck Ribery ត្រូវ​អវត្តមាន​ដោយសារតែ​បញ្ហា​របួស ហេតុដូច្នេះ​បន្ទុក​នានា​នឹង​ធ្លាក់​ជាពិសេស​ទៅលើ Karim Benzema, Olivier Giroud ខណៈ Paul Pogba នឹង​ព្យាយាម​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ។ អតីត​តារាបាល់ទាត់​ឆ្នើម​របស់​បារាំង​រួមមាន Just Fontaine, Michel Platini និង Zinedine Zidane។

ឈុត​ជម្រើសជាតិ​បារាំង

គ្រូបង្វឹក: លោក Didier Deschamps


អ្នកចាំទី:
Hugo Lloris (Tottenham Hotspur), Stephane Ruffier (Marseille), Mickael Landreau (Bastia).

ខ្សែការពារ:
Mathieu Debuchy (Newcastle), Lucas Digne (Paris St-Germain) Patrice Evra (Manchester United), Laurent Koscielny, Bacary Sagna (both Arsenal), Eliaquim Mangala (Porto), Mamadou Sakho (Liverpool), Raphael Varane (Real Madrid).

ខ្សែបម្រើ:
Yohan Cabaye, Blaise Matuidi (both Paris St-Germain), Rio Mavuba (Lille), Paul Pogba (Juventus), Morgan Schneiderlin (Southampton), Moussa Sissoko (Newcastle), Mathieu Valbuena (Marseille).

ខ្សែប្រយុទ្ធ:
Karim Benzema (Real Madrid), Remy Cabella (Montpellier), Olivier Giroud (Arsenal), Antoine Griezmann (Real Sociedad), Loic Remy (Newastle, on loan from QPR)៕


ទស្សនាវីដេអូ៖


© រក្សាសិទ្ធិដោយ thmeythmey.com