កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​ហុង​ឌូរ៉ាស់​
08, Jun 2014 , 11:27 am        
រូបភាព
ជម្រើសជាតិ​ហុង​ឌូ​រ៉ា​ស់ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ ប្រទេស​នៅក្នុង​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ បានបញ្ចប់​ចំណាត់ថ្នាក់​បាត​តារាង​ទាំង​ពីរលើក​នៅក្នុង​ពូ​ល​របស់ខ្លួន​នា​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ១៩៨២ និង​ឆ្នាំ២០១០ ។ នៅ​អាហ្វ្រិក​ខាងត្បូង ពួកគេ​មិនមាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ឡើយ ប៉ុន្តែ​ទទួលបាន​យ៉ាងហោចណាស់​មួយ​ពិន្ទុ​ក្នុង​ដៃ តាមរយៈ​លទ្ធផល​ស្មើ ០-០ ជាមួយ​ស្វ៊ី​ស។



ហុង​ឌូ​រ៉ា​ស់កំ​ពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ៣៣នៃ​តារាង FIFA។ កីឡាករ​ដែលមាន​តួនាទី​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​មួយ​នេះ គឺ Jerry Bengtson ដែល​រកបាន៩គ្រាប់​នា​ការប្រកួត​ជម្រុះ ខណៈ Andy Najar ក៏​មិនអាច​មើលរំលង​បានដែរ។ អតីត​កីឡាករ​ឆ្នើម​របស់​ហុង​ឌូ​រ៉ា​ស់​រួមមាន Amado Guevara, Carlos Pavón និង Danny Turcios។

ឈុត​ជម្រើសជាតិ​ហុង​ឌូ​រ៉ា​ស់

គ្រូបង្វឹក៖
លោក Luis Fernando Suarez (កូ​ឡុំ​ប៊ី)

អ្នកចាំទី: Noel Valladares, Donis Escober (both Olimpia), Luis Lopez (Real Espana).

ខ្សែការពារ:
Brayan Beckeles (Olimpia), Emilio Izaguirre (Celtic), Juan Carlos Garcia (Wigan), Maynor Figueroa (Hull), Victor Bernardez (San Jose Earthquakes), Osman Chavez (Qingdao Janoon), Juan Pablo Montes (Motagua).

ខ្សែបម្រើ:
Edder Delgado (Real Espana), Luis Garrido (Olimpia), Roger Espinoza (Wigan), Jorge Claros (Motagua), Wilson Palacios (Stoke), Oscar Garcia (Houston Dynamo), Andy Najar (Anderlecht), Mario Martinez (Real Espana), Marvin Chavez (Chivas USA).

ខ្សែប្រយុទ្ធ:
Jerry Bengtson (New England Revolution), Jerry Palacios (Alajuelense), Carlo Costly (Real Espana), Rony Martinez (Real Sociedad)៕



ទស្សនាវីដេអូ៖

© រក្សាសិទ្ធិដោយ thmeythmey.com