កីឡាជាតិ
U21 កម្ពុជា​​ប្រកួត​ជាមួយ U21 ​ឡាវ​នា​ម៉ោង ៦ល្ងាច​​នេះនៅ Lao National Stadium
02, Aug 2014 , 12:24 pm        
រូបភាព
កីឡាករ​ប្រាក់ មុន្នីឧត្តម នា​ជំនួប​ជាមួយឡាវ ក្នុងព្រឹត្តិការណ៍ BIDC CUP 2013 នៅភ្នំពេញ​
កីឡាករ​ប្រាក់ មុន្នីឧត្តម នា​ជំនួប​ជាមួយឡាវ ក្នុងព្រឹត្តិការណ៍ BIDC CUP 2013 នៅភ្នំពេញ​
ដោយ:
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​២១​ឆ្នាំ (U21) ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជាមួយ​ក្រុម U21 ឡាវ​នៅ​ល្ងាច​ថ្ងៃ​ទី ២ សីហា នេះ​នៅ​​កីឡដ្ឋាននៅ​កីឡដ្ឋាន Lao National Stadium ក្នុង​ក្រុង​វៀងចន្ទ​ន៍​​វេលា​ម៉ោង ៦ ល្ងាច​នេះ។



ការ​ប្រកួត​មិត្តភាព​របស់​ក្រុម​ទាំង២ គឺ​ដើម្បី​ពិនិត្យ​មើល​ទម្រង់​លេង​របស់​កូន​ក្រុម​ដើម្បី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន​​ព្រះមហាក្សត្រ​ប្រទេស​ប្រ៊ុយណេ​ Hassanal Bolkiah Trophy 2014 (HBT2014) នៅ​ប្រទេស​ប្រ៊ុយណេ​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី០៨​ ខែ​សីហា​ ឆ្នាំ​២០១៤ ខាង​មុខ។

សម្រាប់​ក្រុម​កម្ពុជា​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​ប្រទេស​ឡាវ តាំង​ពី​ថ្ងៃ​ទី ៣១ កក្កដា មក​ម៉្លេះ ដែល​ដឹកនាំ​ក្រុម​ដោយ លោក Lee Tae Hoon និង​សមាជិក​ U21 ចំនួន ១៨ នាក់ ក្រោយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មជ្ឍមណ្ឌល​កីឡា​បាល់ទាត់​ជាតិ​ទន្លេ​បាទី​ចំនួន ៣ ថ្ងៃ បន្ទាប់​ពី​ចប់​រដូវកាល​លីក​កម្ពុជា​២០១៤ (MCL 2014)៕



© រក្សាសិទ្ធិដោយ thmeythmey.com