កីឡាជាតិ
ជាតិ
លោក មាស ចាន់ណា៖ ជ័យជម្នះ​លើ​ប្រ៊ុយណេ​ដោយសារ​យើង​គិតថា​ខ្លួន​ជា​ម្ចាស់ផ្ទះ
10, Aug 2014 , 11:06 am        
រូបភាព
មាស ចាន់ណា (ឆ្វេង) និង​លោក Lee Tae Hoon នាការប្រកួតជាមួយ​ប្រ៊ុយណេ។ រូបថត ឆាំង ពិសិដ្ឋ
មាស ចាន់ណា (ឆ្វេង) និង​លោក Lee Tae Hoon នាការប្រកួតជាមួយ​ប្រ៊ុយណេ។ រូបថត ឆាំង ពិសិដ្ឋ
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម២១ឆ្នាំ​របស់​កម្ពុជា​បានទទួល​ជ័យជម្នះ​ដ៏​រំភើប​លើ​ក្រុម​ម្ចាស់ផ្ទះ​ប្រ៊ុយណេ នា​ការប្រកួត​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ «Hassanal Bolkiah Trophy» កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លងមក។ នេះ​ជា​កំណត់ត្រា​ថ្មី​របស់​ក្រុម​កម្ពុជា​ដែល​អាច​ដណ្តើម​ជ័យជម្នះ​លើ​ម្ចាស់ផ្ទះ និង​ជា​ក្រុម​ការពារ​តំណែង​ជើងឯក។



ពី​រាជធានី បង់​ដារ​សិរី​បេ​ហ្គា​វ៉ាន់ នៃប្រទេសប៊្រុយណេដា​រូ​សា​ឡឹម លោក មាស ចាន់ណា គ្រូ​ជំនួយ​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម២១ឆ្នាំ បាន​ថ្លែងប្រាប់ គេហ ទំព័រ ថ្មីៗថា ជ័យជម្នះ​កើតឡើង​ពី​ការប្រឹងប្រែង​រួមគ្នា​របស់​ក្រុម​ទាំងមូល ជាពិសេស​កីឡាករ​នៅលើ​ទីលាន។ បើតាម​លោក ចាន់ណា ទោះបីជាប្រកួតនៅលើទឹកដីប្រ៊ុយណេ ក៏ដោយ ប៉ុន្តែ កីឡាករទាំងអស់ចាត់ទុកដូចជានៅលើទីលានរបស់ខ្លួនយ៉ាងដូច្នោះដែរ។

កម្ពុជា​នៅសល់​ការប្រកួត​ជា​បន្តបន្ទាប់​ទៀត​ជាមួយ សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម។

សូម​ស្តាប់​សំឡេង​របស់លោក មាស ចាន់ណា៖

យើងគិតថា ជាការប្រកួតនៅ​លើទឹក​ដី​ខ្លួនឯង


កីឡាករ​គោរព​វិន័យ ខណៈគូប្រជែងគិតថាយើង​ជាក្រុមអន់


ម្ចាស់​ផ្ទះ​ប្រ៊ុយណេ ក៏​ជាក្រុម​ល្អនៅ​ក្នុងពូល​ផង​ដែរ


ពួក​យើង​នឹងព្យាយាម​ពង្រឹង​សម្រាប់ការ​ប្រកួត​បន្តបន្ទាប់​ទៀត


© រក្សាសិទ្ធិដោយ thmeythmey.com