កីឡាជាតិ
ជាតិ
ក្លិប​វេស្ទើន​តែង​តាំ​ងលោ​ក ប៉ែន ផា​ត ជាគ្រូ​បង្វឹកនា​រដូវកាល​ក្រោយ
25, Aug 2014 , 4:31 pm        
រូបភាព
លោក​ ប៉ែន ផាត អតីត​ខ្សែប្រយុ​ទ្ធឆ្នើ​មនៃក្រុ​មជម្រើ​សជា​តិកម្ពុ​ជានៅមុ​ន​សម័យ​សង្គ្រាម នឹង​កាន់​កាប់​តំណែង​ជា​គ្រូបង្វឹក​ក្រុម​កីឡាបា​ល់ទាត់​វេស្ទើ​នយូ​នីអែ​ហ្វស៊ី ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ខាងមុខ។ នេះ​បើតាមការប្រកាស​នៅ​លើ​គណ​នីហ្វេ​សប៊ុ​កផ្លូវ​ការរ​បស់​ក្លិបនៅ​ថ្ងៃចន្ទ ទី​២៥ ខែសីហា ឆ្នាំ២០១៤ ។



ក្លិប​វេស្ទើ​នដែល​បា​នបញ្ចប់​ចំណាត់​ថ្នាក់​លេខ​១០កាលពី​រដូវ​កាល​មុន​នោះ អះ​អាង​ថា៖ «លោក ប៉ែន​ ផាត​ នឹ​ងក្លា​យជាគ្រូ​បង្វឹ​កក្រុ​មវេស្ទើ​ននៅ​ពេល​ដែល​គាត់​ត្រឡ​ប់មកកា​ន់​​កម្ពុជាវិញនាខែវិច្ឆិកា ឆ្នាំ២០១៤ ហើយលោក ឡុង រិទ្ធា នឹងក្លា​យជា​គ្រូជំ​នួយរ​បស់​គាត់​នារដូវកា​លឆ្នាំ២០១៥ ផ​ងដែរ»។ ការ​តែងតាំងនេះ គឺកើតឡើងក្រោយកិច្ចពិភាក្សាជាច្រើន​ថ្ងៃ​រវាង​លោក ប៉ែន ផាត [ដែល​បាន​ចេញ​ដំណើរទៅកាន់​ប្រទេសបារាំងកាលពី​ថ្ងៃម្សិលមិញ] ជាមួយ​លោក តែ ឡូរ៉ង់ សាកល​វិទ្យាធិកា​រនៃសាកល​វិទ្យាល័យ​វេស្ទើន និង​លោក ឡៃ សុធា អ្នក​ចាត់ការទូទៅ​ក្លិបវេស្ទើ​ន។

បើតាម​ការប្រកាស​របស់ក្លិប លោក ប៉ែន ​ផាត អាច​នឹង​បំពេញ​បេសកកម្ម​លើក​ដំបូង​ជាមួយ​ក្លិប​ក្នុងព្រឹត្តិការណ៍ Asean University Cup នៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី នា​ខែ​ធ្នូ​ខា​ងមុ​ននេះ ខណៈពេល​បច្ចុប្បន្ន លោក ឡុង រិទ្ធា ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំកា​រហ្វឹកហាត់។

លោក ប៉ែន ផាត វ័យ​៦៦​ឆ្នាំ ជាអតីត​ខ្សែប្រយុទ្ធ​ជម្រើ​សជាតិ​កម្ពុជា​កាលពី​ទសវត្ស១៩៦០-៧០  ។  លោក​ក៏​បាន​កសាងកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ផង​ដែរនៅ​ក្នុងក្លិប Rapracha នៃក្របខ​ណ្ឌកំពូល​របស់ថៃនា​សម័យ​នោះ រហូត​ទទួល​បាន​​រហស្សនាម​ថា «ពស់​កេងកង» ហើយ​លោក​​ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ៤នៃ ​ពានរង្វាន់​ទ្វីបអាស៊ី កាលពី​ឆ្នាំ១៩៧២  ៕



© រក្សាសិទ្ធិដោយ thmeythmey.com