កីឡាជាតិ
ជាតិ
Toyota Mekong៖ ភ្នំពេញក្រោនប៉ះជើងឯកឡាវ Attapeu ដើម្បីប្រជែងយកលេខបី កីឡាករអូស្ត្រាលី Adriano Pellegrino (ឆ្វេង) និងកីឡាករហូឡង់ Koen Bosma នាការប្រកួតជាមួយក្រុមម្ចាស់ផ្ទះBecamex Binh Duong
× ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា នឹងត្រូវតទល់ជាមួយក្លិបឡាវ Hoang Anh Attapeu នាវេលាម៉ោង១ និង៣០នាទីរសៀលនេះ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខបី នៃព្រឹត្តិការណ៍ Toyota Mekong Club Championship នៅកីឡដ្ឋាន Go Dau Stadium ខេត្ត Binh Duong ប្រទេសវៀតណាម មុនពេលដែលក្រុមម្ចាស់ផ្ទះវៀតណាម Becamex Binh Duong ប្រជែងយកពានជាមួយក្លិបមីយ៉ាន់ម៉ា Ayeyawady United នាវេលាម៉ោង៤រសៀល។
ភ្នំពេញក្រោន និង Hoang Anh Attapeu សុទ្ធតែទទួលរងនូវការខកចិត្តនាជំនួបវគ្គមួយភាគពីរផ្តាច់ព្រ័ត្រ ដោយភ្នំពេញក្រោនចាញ់ក្រុមម្ចាស់ផ្ទះ Becamex Binh Duong ក្នុងលទ្ធផល ៥-២ ក្រោយពេលដែលក្រុមមីយ៉ាន់ម៉ា Ayeyawady យកឈ្នះក្រុម Attapeu ដោយគ្រាប់បាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាការប្រកួតរយៈពេល៩០នាទីពេញ។
ម្ចាស់ជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន៧៥០០០ដុល្លារអាមេរិក ជើងឯករងបាន៥០០០០ដុល្លារអាមេរិក ក្រុមលេខ៣បាន៣០០០០ដុល្លារអាមេរិក និងក្រុមលេខ៤បាន១០០០០ដុល្លារអាមេរិក។ ជាមួយគ្នានេះ កីឡាករម្នាក់ក្នុងក្រុមនីមួយៗ នឹងត្រូវបានម្ចាស់ឧបត្ថម្ភកម្មវិធីជ្រើសរើសក្នុងជាកីឡាករឆ្នើមប្រចាំក្រុម (Most Valuable Player) ហើយទទួលបានប្រាក់រង្វាន់១០០០ដុល្លារអាមេរិក។ កីឡាករឆ្នើមប្រចាំការប្រកួតបានប្រាក់រង្វាន់ ៣០០០ដុល្លារអាមេរិកបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com