កីឡាជាតិ
ជាតិ
FFC គ្រោងរៀបចំវគ្គ Playoff ដើម្បីឡើងទៅកាន់លីកកំពូលនាពាក់កណ្តាលខែធ្នូ គិរីវង់ (ឆ្វេង) និង Albirex នាជំនួបកាលពីរដូវកាលមុន
× ការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងចំនួន ២ ក្នុងចំណោម ៤ ក្រុម ត្រៀមឡើងទៅបង្គ្រប់នៅក្នុងលីកកំពូលកម្ពុជាសម្រាប់រដូវកាល ២០១៥ ខាងមុខទំនងគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ១៥ ដល់ ១៩ ខែ ធ្នូ ចុងឆ្នាំ ២០១៤ នេះ។
ក្រុមទាំង ៤ នេះមាន ២ ក្រុមដែលមានពិន្ទុតិចជាងគេក្នុងលីកកាលពីរដូវកាល ២០១៤ កន្លងទៅមាន គីរីវង់សុខសែនជ័យ និង Albirex Niigata Phnom Penh និង ក្រុម២ ខ្លាំងជាងនៅគេក្របខណ្ឌក១របស់ក្រសួងអប់រំ យុវជន និងកីឡា មានខេត្តព្រះសីហនុ និង ស៊ីម៉ាក។
តាមដំណឹងក្រៅផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពេលវេលានៃការប្រកួតអាចនឹងប្រែ ប្រួល ខណៈ ទីកន្លែងប្រកួតនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយនោះទេ ព្រោះពហុកីឡដ្ឋានជាតិ ត្រៀមជួសជុលប្ដូរដាក់ស្មៅសិប្បនិមិត្ត ក្នុងពេលឆាប់ៗ ។ ចំណែកពេលថ្ងៃទី ១៥ ដល់ ១៩ ធ្នូ គ្រាន់តែកំណត់បណ្ដោះអាសន្នសិនដើម្បីឲ្យក្រុមនីមួយៗ បានត្រៀមខ្លួន។
វគ្គជម្រុះខាងលើត្រូវបានបង្កើតឡើងចំនួន ២ រដូវកាលទាំងលើកនេះហើយ ក្នុងគោលដៅបង្កើនកម្រិត លីកបាល់ទាត់របស់កម្ពុជា ឱ្យកាន់តែប្រសើរជាងមុខ ខណៈរាល់លើក ប្រើនីតិវិធីយកក្រុមខ្លាំងចំនួន ២ មកពីក្របខណ្ឌក១ មកជំនួស ២ ក្រុមមានពិន្ទុតិចជាងគេ ដែលត្រូវកាត់ចេញ។ ប៉ុន្តែវិធីចាស់នេះសង្កេតឃើញថាកម្រិតនៃការលេង និង ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមដែលឡើងមកពីក១ នៅមានកម្រិត ទើបតម្រូវឲ្យមានការផ្លាស់ប្ដូរតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com