ព័ត៍មានសុខភាព
ការចង់​សម្រាលកូន​លឿន​ជាង​ធម្មតា ជា​ជម្រើស​មិនល្អ​?
14, Dec 2014 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ

​ការដាក់​សម្ពាធ​លើ​វេជ្ជបណ្ឌិត​របស់​អ្នក ដើម្បី​បង្កើត​កូន​របស់​អ្នក​មុន​ខែ នៅពេល​ដែល​វា​មិន​ចាំបាច់ ក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ណាមួយ វា​ក៏​មិន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​អ្នក និង កូន​របស់​អ្នក​ឡើយ​។

ខណៈពេល​ដែល​រយៈពេល ១ ទៅ ២ ខែ​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ វា​អាច​មាន​អា​ការៈមិន​ស្រួល​ខ្លាំង ឬ​មិន​មាន​ផា​សុខភាព​ប៉ុន្មាន​នោះ ប៉ុន្តែ វា​ក៏​មិនមែន​ជា​គំនិត​ដ៏​ល្អ ដើម្បី​នាំ​ឱ្យ​អ្នកសម្រេចចិត្ត​ជ្រើសរើស ការ​សម្រាល​មុន​ខែ សម្រាប់​ហេតុផល​ណា​មួយ​ទាំង​នេះ​ដែរ ៖

•​    ​អ្នក​មិន​ចង់​មាន​ការឡើង​ទម្ងន់​ច្រើន​ជាង​នេះ​ទៀត​ទេ​
•​    ​អ្នក​មាន​ការព្រួយបារម្ភ​ថា កូន​របស់​អ្នកមាន​ទំហំ​ធំ​ពេក​
•​    ​អ្នក​មាន​បញ្ហា ចំពោះ​ការ​ទទួលទានដំណេក​
•​    ​អ្នក​មាន​បញ្ហា​គ្រួសារ ឬ ការងារ ដែល​តម្រូវ​ឱ្យ​អ្នក​ត្រូវ​រៀបចំ​ដោះស្រាយ​
•​    ​គ្រូពេទ្យ​របស់​អ្នក តម្រូវ​កំណត់​កាលបរិច្ឆេទ​ការចាក់​វាក់​សាំង ឬ​ព្រឹត្តិការណ៍ គ្រួសារ ឬ​ការងារ​ផ្សេង​ទៀត​ដែល​ត្រូវធ្វើ​
•​    ​អ្នក​ចង់​ឱ្យ​កូន​របស់​អ្នក​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​ល្អ ឬ​តាម​ការកំណត់​ទុក​របស់អ្នក​។​ ​ចូរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​អំពី​ថា​តើ ពេល​ណា​និង​មូលហេតុ​អ្វី ដែល​នាំ​ឱ្យ​អ្នក​ចង់​សម្រាល​មុន​ខែ​។ ប៉ុន្តែ ប្រសិនបើ​គ្រូពេទ្យ​របស់​អ្នក បាន​សំណូមពរ​ឱ្យ​អ្នក​សម្រាលកូន​មុន​ខែ អ្នក​គួរ​សួរ​សំណួរ​មួយរ​ចំនួន ទៅកាន់​គ្រូពេទ្យ ៖

•​    ​តើ​វា​អាច​មាន​បញ្ហា​ជាមួយនឹង​សុខភាព​ខ្ញុំ ឬ​សុខភាព​កូន​របស់​ខ្ញុំ​ឬទេ​?
•​    ​តើ​ខ្ញុំ​អាច​រង់ចាំ​មើល​ថា​តើ ការ​ឈឺពោះ​សម្រាល​ដោយ​ឯង​របស់ខ្ញុំ អាច​ចាប់ផ្តើម​ពេលណា​? ​ប្រសិនបើ​មិន​មាន​ហេតុផល​វេជ្ជសាស្ត្រ​ណាមួយ ដែល​តម្រូវ​ឱ្យ​អ្នក​សម្រាល​មុន​ខែ​នោះទេ បន្ទាប់មក គ្រូពេទ្យ​គួរតែ​គោរព​បំណងប្រាថ្នា​របស់​អ្នក ដើម្បី​រង់ចាំ​រហូតដល់​ការ​ឈឺពោះ សម្រាល​ដោយ​ឯង របស់​អ្នក​បាន​ចាប់ផ្តើម​៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com