អន្តរជាតិ
នយោបាយអន្តរជាតិ
ហាងកាហ្វេមួយនៅស៊ីដនី កំពុងស្ថិតក្នុងការចាប់ជាចំណាប់ខ្មាំង
× ប៉ូលីសអូស្ត្រាលីកំពុងឡោមព័ទ្ធ និងបិទផ្លូវនានានៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងស៊ីដនី ដោយសារតែហាងកាហ្វេមួយនៅក្នុងតំបន់នោះ ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើងយ៉ាងតិច២នាក់។ សារព័ត៌មានអូស្ត្រាលីបានផ្សាយអោយដឹងថា គេសង្ស័យថាមានមនុស្សប្រមាណ២០នាក់នៅក្នុងហាងកាហ្វេនៃតំបន់ Martin Place ដែលប៉ូលីសកំពុងឡោមព័ទ្ធនោះ។
សារព័ត៌មានអូស្ត្រាលីបានស្រង់សំដីសាក្សីដែលនិយាយថា ពួកគេបានឃើញមានមនុស្សនៅក្នុងហាងកាហ្វេឈរផ្អឹបជញ្ជាំងកញ្ចក់បែរមុខមកក្រៅ ដូចជាការបញ្ជាអោយឈរលើកដៃអ៊ីចឹង។ ទូរទស្សន៍អូស្ត្រាលីក៏បានបង្ហាញរូបភាពនៃហាងកាហ្វេដែលកំពុងស្ថិតក្នុងចំណាប់ខ្មាំងដែលមានទង់ជាតិពណ៌ខ្មៅ សរសេរអក្សរអារ៉ាប់។
© រក្សាសិទ្ធិដោយ thmeythmey.com