ព័ត៍មានសុខភាព
សុខភាព៖ តើ​កូន​ដែល​បៅដោះ​ត្រូវការ​វីតាមីន​បន្ថែម​ទេ?
16, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ទឹកដោះ​ម្តាយ​ផ្សំ​ពី​វីតាមីន​ជាច្រើន​ក៏ដូចជា​ជាតិ​ដែក​ដែល​ងាយ​នឹង​ស្រូប​ផងដែរ។ជាតិ​ដែក​ពី​ទឹកដោះ​ម្តាយ​នឹង​គ្រប់គ្រាន់​រហូតដល់​កូន​ចាប់ផ្តើម​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក​បាន​ជុំវិញ​អាយុ៦ខែ។
កុមារ​ទាំងអស់​ត្រូវកា​រ​វីតាមីន D បន្ថែម។វីតាមីន​D ត្រូវបាន​បន្ថែម​ទៅក្នុង​ទឹកដោះគោ​ហើយ​កុមារ​ដែល​បៅដោះ​ម្តាយ​ចាំបាច់​ទទួល​វីតាមីន​Dបន្ថែម។



សារជាតិ​ចិញ្ចឹម​អាច​ត្រូវបាន​បង្កើត​ដោយ​ខ្លួនឯង នៅពេលដែល​ស្បែក​ត្រូវបាន​ប៉ះ​ទៅនឹង​ពន្លឺព្រះអាទិត្យ​ប៉ុន្តែ​វា​មិនមាន​សុវត្ថិភាព​នោះទេ​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោយ៦ខែ​ដែល​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ផ្ទាល់​នោះ។ក្រោយ​អាយុ៦ខែ​កុមារ​គួរតែ​ប្រើ​ផលិតផល​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​រារាំង​ដល់​សមត្ថភាព​នៃ​ខ្លួន​ដើម្បី​បង្កើត​វីតាមីន​Dនោះ។ដូចនេះ​កុមារ​ដែល​បោះ​ទឹកដោះ​ម្តាយ​ដំបូង​គួរតែ​ត្រូវ​បានផ្តល់​វីតាមីន​ជា​រៀងរាល់ថ្ងៃ។

ក៏​ដូចគ្នា​ដែរ​ក្រុមគ្រូពេទ្យ​កុមា​រអា​មេ​រិច​បាន​និយាយថា​កុមារ​មិន​ថា​បៅដោះ​ម្តាយ​ឬ​បៅ​ទឹកដោះគោ​នោះទេ​មិន​ត្រូវការ​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​បន្ថែម​អំឡុងពេល​អាយុ៦ខែ​ដំបូង​នោះទេ។ពី​អាយុ៦ខែ​ទៅ​កុមារ​ត្រូវការ​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​បន្ថែម​តែ​នៅពេលដែល​ការផ្គត់ផ្គង់​ទឹក​កំពុងតែ​ខ្វះខាត​ខ្លាំង។ទឹក​ស៊ុប​និង​ទឹកដប​អាច​មិនមាន​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​ហើយ​ទឹក​ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ក្នុង​សហគមន៍​មួយចំនួន ក៏​មិនមាន​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​នេះ​នោះដែរ។

វា​អាច​គ្រោះថ្នាក់​ដើម្បី​ផ្តល់​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​បន្ថែម​ទៅលើ​កុមារ​ដែល​ទទួល​បានជា​តិ​ហ្វ្ល​អរ​រ៉ា​យ​គ្រប់គ្រាន់​នោះ​ដូចនេះ​វា​ជា​រឿង​សំខាន់​ដើម្បី​មើលថា​តើ​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​មាន​គ្រប់គ្រាន់​នៅក្នុង​ទឹក​ដែល​កុមារ​កំពុងតែ​ប្រើ​ឬ​យ៉ាងណា។ប៉ុន្តែ​សូម​សួរ​គ្រូពេទ្យ​នូវ​តម្រូវការ​របស់​កូន​របស់​អ្នក៕

ផ្តល់សិទ្ធិដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com