ព័ត៍មានសុខភាព
សុខភាព៖ ពង​ក្រៅ​មាត់​រាលដាល​យ៉ាងដូចម្តេច?
15, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ពង​ក្រៅ​មាត់ ពិតជា​ឆ្លង។ ប្រសិនបើ​អ្នកមាន​ពង​ក្រៅ​មាត់​វា​ពិតជា​ងាយ​នឹង​ចម្លង​ទៅកាន់​មនុស្ស​ដទៃទៀត។ វីរុស HSV-1 រាលដាល​តាមរយៈ​ការ​ប៉ះ​ផ្ទាល់ ដូចជា​ការ​ប៉ះ​ស្បែក ឬ​ប៉ះ​លើ​ការបញ្ចេញ​ទឹក​ពី​មាត់ ឬ​ប្រដាប់ភេទ (ដូចជា​តាមរយៈ​ការរួម​ភេទ)។ ទោះបីជា​វីរុស​គឺ​ឆ្លង​បំផុត​នៅពេលដែល​ពង​នោះ​មាន​ក៏ដោយ​ប៉ុន្តែ​វា​ក៏​នៅតែ​អាច​ចម្លង​ទោះបីជា​អ្នក​មិនអាច​ឃើញ​ពងទឹក​នោះ​ក្តី។ មេរោគ HSV-1 ក៏​អាច​ត្រូវបាន​រាលដាល​ដោយ​ការចែករំលែក​ការផឹក​ពែង​ជាមួយគ្នា​ឬ​ការ​ញ៉ាំ​អ្វី​ជាមួយគ្នា​ផងដែរ។



បន្ថែម​ពីលើ​នេះ​ប្រសិនបើ​អ្នក ឬ​ដៃគូរ​របស់​អ្នកមាន​ពង​ក្រៅ​មាត់​មេរោគ HSV-1 អាច​ត្រូវបាន​ចម្លង​អំឡុងពេល​រួមភេទ​តាម​មាត់ និង​បណ្តាលអោយមាន​ជំងឺ​នៅ​តំបន់​ប្រដាប់ភេទ​ផងដែរ។
មេរោគ HSV-1 ក៏​អាច​ចម្លង​ប្រសិនបើ​មនុស្ស​ម្នាក់​ប៉ះ​នឹង​ពងទឹក​នោះ ហើយ​បន្ទាប់មក​ប៉ះ​ទៅ​ភ្នាស ឬ​កន្លែង​នៃ​ស្បែក​ដែលមាន​របួស។ ដូចនេះ​វា​ជាការ​ល្អ​បំផុត​ក្នុង​ការមិន​បំបែក​ពងទឹក​នោះ។
វា​ជា​រឿង​ល្អ​ដែល​អ្នក​កុំ​ប៉ះ​នឹង​ពងទឹក​ក្រៅ​មាត់​នោះ។ ប្រសិនបើ​អ្នក​ពិតជា​ត្រូវ​ប៉ះ​ពងទឹក​នោះ​សូមកុំ​ប៉ះ​ផ្នែក​ផ្សេងទៀត​នៃ​ខ្លួន​របស់​អ្នក។ លាងដៃ​របស់​អ្នក​អោយបាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន។

ជាពិសេស សូមកុំ​ប៉ះ​ភ្នែក​របស់​អ្នក។ ប្រសិនបើ​មេរោគ HSV-1 ចូលទៅក្នុង​ភ្នែក​របស់​អ្នក​វា​អាច​បណ្តាលអោយមាន​ផលប៉ះពាល់​ច្រើន។ ជា​ការពិត​ប្រសិនបើ​អ្នកមាន​ពង​ក្រៅ​មាត់ ឬ​អ្នក​នៅ​ជុំវិញ​អ្នក​ដែលមាន​ពង​ក្រៅ​មាត់​សូម​ឧស្សាហ៍​លាងដៃ​របស់​អ្នក។

ពង​ក្រៅ​មាត់​អាច​គ្រោះថ្នាក់​ចំពោះ​អ្នក​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ (ដូចជា​កុមារ​និង​អ្នក​ដែលមាន​ជំងឺអេដស៍​ឬ​ជំងឺមហារីក) ក៏ដូចជា​អ្នក​ដែលមាន​ជំងឺ​តាអក។ចំពោះ​អ្នក​ដែលមាន​បញ្ហា​សុខភាព​នានា​ការឆ្លង​មេរោគ​ដែល​ត្រូវបាន​បង្កដោយ​ពង​ក្រៅ​មាត់​អាច​គម្រាមកំហែង​ដល់​អាយុជីវិត៕

ផ្តល់សិទ្ធិដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com