ព័ត៍មានសុខភាព
សុខភាព៖ កុមា​រគេង​តិចពេក អាច​ធាត់ នៅពេល​ក្រោយ
17, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា កង្វះ​ការ​គេង និង​បញ្ហា​នៃ​ការដកដង្ហើម​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​គេង អាច​ជម្រុញអោយមាន​ហានិភ័យ​នៃ​ការ​ធាត់​ចំពោះ​កុមារ។


ទោះជា​យ៉ាងណាក៏ដោយ​អ្វីដែល​មិនទាន់​ច្បាស់​ពី​ការស្រាវជ្រាវ​គឺថា​តើ​បញ្ហា​នៃ​ការ​គេង​ពិតជា​បណ្តាលអោយ​ធាត់ ឬថា​តើ​អ្វី​ផ្សេង​អាច​ពន្យល់បាន​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​បញ្ហា​នៃ​ការ​គេង និង​ការ​ធាត់​នេះ។

អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​មនុស្ស​វ័យ​ជំទង់​ប្រហែល១.៩០០នាក់។ អ្នកស្រាវជ្រាវ​បានធ្វើ​ការតាមដាន​ប្រហែលជា១៥ឆ្នាំ​នៃ​កុមារ​ទាំងនេះ។ អ្នក​ដែល​គេង​បាន​តិច នៅ​អាយុ៥ឆ្នាំ និង៦ឆ្នាំ មាន​ប្រហែល​ជាង​ចន្លោះ​ពី៦០ទៅ១០០ ភាគរយ នៃ​ការកើនឡើង​ហានិភ័យ​នៃ​ការ​ធាត់​នៅ​អាយុ១៥ឆ្នាំ។

កុមារ​ដែល​គេង​បាន​តិចពេក​នៅ​អាយុ​ដទៃ ហាក់ដូចជា​មិន​កើនឡើង​ហានិភ័យ​នៃ​ការ​ធាត់​នោះទេ។

អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ១/៤នៃ​កុមារ គឺមាន​ហានិភ័យ​កើនឡើង​នៃ​ការ​ធាត់​ដោយសារតែ​បញ្ហា​នៃ​ការដកដង្ហើម​ដែល​ត្រូវបាន​ទាក់ទង​នឹង​ការ​គេង ដូច​ជាការ​ស្រមុក​និង​ការ​គេង​មិន​ដកដង្ហើម​ជាដើម។ អ្នក​ដែលមាន​បញ្ហា​នៃ​ការដកដង្ហើម​ដែល​ត្រូវបាន​ទាក់ទង​ទៅនឹង​ការ​គេង​ធ្ងន់ធ្ងរ គឺមាន​ហានិភ័យ​ទ្វេដង​ក្នុងការ​ក្លាយទៅជា​ធាត់​នៅ​អាយុ៧ឆ្នាំ១០ឆ្នាំ និង១៥ឆ្នាំ។

វេជ្ជបណ្ឌិត ការ៉េ​ន បូ​នុ​ក (Karen Bonuck) បាន​និយាយថា ក្នុង​ឆ្នាំថ្មីៗនេះ​កង្វះ​ការ​គេង​បាន​ក្លាយជា​ហានិភ័យ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​នាំអោយ​ធាត់​នៅ​កុមារភាព។
យើង​បានដឹងថា ផ្លូវ​នៃ​ការ​ធាត់ជារឿយៗគឺ​ចាប់ផ្តើម​នៅពេល​ឆាប់​នៃ​ជីវិត។ គាត់​បាន​បន្ថែមថា ការស្រាវជ្រាវ​របស់​យើង​ពង្រឹង​លើ​ករណី​ដែលថា កង្វះ​ការ​គេង និង​បញ្ហា​ដកដង្ហើម​ដែល​ទាក់ទង​ទៅនឹង​ការ​គេង ជាពិសេស​នៅពេល​ដែលមានថ្មីៗនៅ​កុមារភាព បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​នៅ​ថ្ងៃក្រោយ​នៃ​កុមារភាព។

ប្រសិនបើ​ការ​គេង​ដែលមាន​បញ្ហា​នៅ​កុមារភាព ត្រូវបាន​បង្ហាញថា​បណ្តា​ល​អោយ​ធាត់​នៅ​ថ្ងៃក្រោយ​វា​អាច​សំខាន់​សម្រាប់​ឪពុកម្តាយ និង​គ្រូពេទ្យ​ដើម្បី​កំណត់​ពី​បញ្ហា​នៃ​ការ​គេង​អោយបាន​ឆាប់ ដូចនេះ​សកម្មភាព​អាច​ត្រូវបានធ្វើ ហើយ​ការ​ធាត់​អាច​ត្រូវបាន​ការពារ។

មូលហេតុ​ទូទៅ​នៃ​បញ្ហា​ការដកដង្ហើម​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​គេង គឺ​ការ​រីកសាច់​បំពង់ក។ ប្រសិនបើ​នេះ​ជា​បញ្ហា​វា​អាច​ត្រូវបាន​គេ​កាត់ចោល។ មូលហេតុ​ដទៃទៀត​អាច​រួមមាន ការមិន​ត្រូវ​គ្នា​នៃ​សន្លាក់​ថ្គាម និង​ធ្មេញ។ បញ្ហា​នេះ​អាច​ត្រូវបាន​ព្យាបាល​ដោយ​ទន្ត​បណ្ឌិត។

វេជ្ជបណ្ឌិត Bonuck បាន​និយាយថា ការសិក្សា​ពី​ទម្លាប់​គេង​បានល្អ អាចជួយ​កុមារ​អោយ​គេង​បាន​គ្រប់គ្រាន់។
ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត The Journal of Pediatrics៕

ផ្តល់សិទ្ធិដោយ​ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com