ព័ត៍មានសុខភាព
សុខភាព៖ វីតាមីន​ទាំងអស់​មាន​សុវត្ថិភាព​ឬទេ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ?
18, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
វីតាមីន​ធម្មតា​និង​វីតាមីន​របស់​ស្ត្រី​មុនពេល​សម្រាល​គឺមាន​សុវត្ថិភាព​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​និង​អាចមាន​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត។ស្ត្រី​ដែលមាន​ផ្ទៃពោះ​ឬ​ស្ត្រី​ដែល​ចង់បាន​កូន គួរតែ​ប្រើប្រាស់​វីតាមីន​ជាប្រចាំ​រៀងរាល់ថ្ងៃ​ឬ​វីតាមីន​របស់​ស្ត្រី​មុនពេល​សម្រាល​ដែលមាន​យ៉ាងហោចណាស់៤០០ម៉ា​យ​ក្រូ​ក្រាម នៃ​អាស៊ីតហ្វូលីក(folic acid)។



វា​គឺជា​ការល្អ​បំផុត​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ទទួលទាន​វីតាមីន​ទាំងនេះ មុនពេល​មាន​ផ្ទៃពោះ​ឬ​ប្រសិនបើ​អ្នក​គិតថា​អ្នក​កំពុងមាន​ផ្ទៃពោះ​តែ​មិន​ប្រាកដ។អាស៊ីតហ្វូលីក​អាច​កាត់បន្ថយ​ឱកាស​នៃ​បញ្ហា​ខុស​ប្រក្រតី​របស់​ខួរក្បាល និង​ឆ្អឹង​កង​ខ្នង​ដូចជា​ជំងឺ​លៀន​ខួរឆ្អឹងខ្នង (spina bifida)ដែល​ធ្វើឱ្យ​ឆ្អឹង​កង​ខ្នង​ឬ​ខួរក្បាល​បង្កើត​មក​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ។ គួរ​មើល​ព័ត៌មាន​ទៅលើ​អាស៊ីតហ្វូលីក ថា​តើ​អ្នក​បានទទួល​វា​គ្រប់គ្រាន់ ហើយ​ឬ​នៅ។ជាតិ​ដែក​អាចជួយ​ប​ងា្ករ​ការខ្វះ​គ្រាប់​ឈាម (ខ្វះ​គ្រាប់​ឈាម​ធ្វើឱ្យមាន​ភាព​ស្លេក​សាំ្ល​ង)។

វា​ជា​ការដែល​សំខាន់​ណាស់​ដែល​អ្នក​គួរ​ទទួល​កម្រិត​របស់​វីតាមីន​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត។ ការទទួល​វីតាមីន​ច្រើនពេក​ក៏​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ទារក​របស់​អ្នក​ផងដែរ។ ឧទ​ហរ​ណ៍ ការទទួល​កម្រិត​ដ៏​ខ្ពស់​នៃ​វីតាមីន Aអាចធ្វើ​ឱ្យមាន​ពិការភាព​ពី​កំណើត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ៕

ផ្តល់សិទ្ធិដោយ​ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com