ព័ត៍មានសុខភាព
សុខភាព៖ ទារក និង​ក្មេង ញ៉ាំ​ប៉ុណ្ណា​ក្នុងមួយថ្ងៃៗ ???
18, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
កុមារ​លូតលាស់​ក្នុង​អត្រាផ្សេងៗគ្នា​ដូច្នេះ អ្នក​កុំ​ឆ្ងល់​ថា​តើ​កូន​របស់​អ្នក​កំពុងតែ​ទទួលបាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​វិ​វត្ត​បាន​ត្រឹមត្រូវ​នោះ។នេះ​គឺជា​ការមើល​ជាទូទៅ​ថា​តើ​ច្រើន​ប៉ុណ្ណា​ដែល​កូន​របស់​អ្នក​អាច ញ៉ាំ​ក្នុងដំណាក់កាលផ្សេងៗគ្នា​នោះ៖



    -ជា​មធ្យម​ទារក​ដែល​ទើប​កើត​បៅ​បាន​ប្រហែលជា៤៥ទៅ៩០មី​លី​លីត្រ​រៀងរាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង។បរិមាណ​នេះ​កើនឡើង​នៅពេលដែល​ទារក​ធំ​ហើយ​អាច​ចំណាយពេល​យូរ​រាល់​ការ​បៅម្តង។
    -នៅ​អាយុ​ប្រហែលជា២ខែ​កូន​របស់​អ្នក​អាច​បៅ​ពី១២០ទៅ១៥០មី​លី​លីត្រ​ក្នុងពេល​បៅម្តងៗហើយ​ការ​បៅ​អាចមាន​រយៈពេល​រៀងរាល់៣ទៅ៤ម៉ោង​ម្តង។
    -នៅ​អាយុ​ប្រហែលជា៤ខែ​កូន​របស់​អ្នក​អាច​បៅ​ពី១២០ទៅ១៨០មី​លី​លីត្រ​ក្នុងពេល​បៅម្តងៗអាស្រ័យទៅលើ​ភាព​ញឹកញាប់​នៃ​ការ​បៅ​និង​ទំហំ​របស់គេ។
    -នៅ​អាយុ​ប្រហែល៦ខែ​កូន​របស់​អ្នក​អាច​បៅ​ពី១៨០ទៅ២៣០មី​លី​លីត្រ​រៀងរាល់៤ទៅ៥ម៉ោង​ម្តង។នេះ​អាស្រ័យ​លើ​ថា​តើ​អ្នក​បានផ្តល់​ចំណីអាហារ​អ្វី​ដល់​គេ៕

ផ្តល់សិទ្ធិដោយ​ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com