ជាតិ
សង្គមជាតិ
ព្រះ​សង្ឃ​១០០​អង្គ​​នឹង​​បោះ​ជំរុំ​​ដើម្បី​​ផ្សព្វផ្សាយ​​សុចរិត​​ភាព​​នៅ​​សប្តាហ៍​​ក្រោយ​
19, Dec 2014 , 9:53 am        
រូបភាព
ដោយ:
បណ្តាញ​ព្រះសង្ឃ​ដើម្បី​សុចរិត​ភាព នឹង​រៀបចំ​កម្មវិធី​បោះជំរុំ​មួយ​ស្តីពី តួនាទី​ព្រះសង្ឃ​ក្នុងការ​លើកស្ទួយ​សុ​ចរិតភាព​ក្នុងសង្គម រយៈ¨´ពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងែ​ទី២៦ ២៧ និង ២៨ ខែធ្នូ ឆ្នាំ​២០១៤ ខាងមុខនេះ ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្លោងទ្វារ​ចូល​វត្ត​តាំងក្រសាំង ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង។


កម្មវិធី​បោះជំរុំ​នេះ នឹង​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​សរុប​ចំនួន១០០អង្គ ដែល​មកពី ២៥ខេត្ត និង​រាជធានី​ភ្នំពេញ។

ការបង្កើត​កម្ម​វី​ធី​បោះជំរុំ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង បង្កើន​ចំណេះដឹង​ឲ្យ​កាន់តែច្បាស់ អំពី​តួនាទី​ព្រះសង្ឃ​ក្នុងការ​លើកស្ទួយ​សុ​ចរិតភាព​ក្នុងសង្គម។ ហើយ​ជាការ​គាំទ្រ​មួយ​ដល់​បណ្តាញ​ព្រះសង្ឃ​ដើម្បី​សុចរិត​ភាព​ឲ្យ មានការ​យល់ដឹង និង​លើក​ដំកើង​សុចរិត​ភាព តម្លាភាព គណនេយ្យភាព សាមគ្គីភាព និង​រួមចំណែក ជាមួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​ជាតិ។

កម្ម​វី​ធី​បោះជំរុំ​ព្រះសង្ឃ​ដើម្បី​សុចរិត​ភាព​នេះ ជា​កម្ម​វី​ធី​បោះជំរុំ​លើកទីមួយ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​រៀបចំ​ដោយ បណ្តាញ​ព្រះសង្ឃ​ដើម្បី​សុចរិត​ភាព និង​សម្របសម្រួល​ដោយ​អង្គការ​តម្លាភាព​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com