ព័ត៍មានសុខភាព
សុខភាព៖ យល់ដឹង​ពី​ថ្នាំ​ដែល​បណ្តាលអោយ​ទល់លាមក
20, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
មូលហេតុ​នៃ​ការ​ទល់លាមក​ជាច្រើន​ដែល​យើង​ឃើញ​ជា​ញឹកញាប់​នោះ​គឺ​មកពី​ថ្នាំ។ថ្នាំ​ទូទៅ​បំផុត​ដែល​អាចអោយ​ទល់លាមក​រួមមាន ៖
ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា៖



    -ថ្នាំ​ពពួក​កូ​ដេ​អ៊ី​ន(Tylenol), Oxycodone (Percocet) និង​Hydromorphone (Dilaudid)
    -ថ្នាំ​ប្រឆាំងនឹង​ការធ្លាក់​ទឹកចិត្ត​ដូចជា​ថ្នាំ​Amitriptyline (Elavil, Endep) និង​ថ្នាំ​Imipramine (Tofranil)
    -ថ្នាំ​ប្រឆាំងនឹង​ការ​ប្រកាច់​ដូចជា​ថ្នាំ​Phenytoin (Dilantin) និង​Carbamazepine (Tegretol)
    -ថ្នាំ​គ្រាប់​ជាតិ​ដែក
    -ថ្នាំ​Calcium Channel Blocking ដូចជា​Diltiazem (Cardizem) និង Nifedipine (Procardia)
    -ថ្នាំ​ប្រឆាំងនឹង​អាស៊ីត​ក្រពះ​ដែលមាន​ជាតិ​អាលុយមីញ៉ូម ...។

បន្ថែម​ពីលើ​ថ្នាំ​នេះ​មាន​ថ្នាំ​ជាច្រើន​ទៀត​ដែល​អាច​បណ្តាល​អោយទល់​លាមក។វិធី​សាមញ្ញ​ចំពោះ​ការព្យាបាល​ការ​ទល់លាមក​ដែល​ត្រូវបាន​បង្កឡើង​ដោយ​ថ្នាំ​នោះជារឿយៗគឺមាន​ប្រសិទ្ធភាព​និង​ការមិន​បន្ត​ការប្រើ​ថ្នាំ​អាច​មិនចាំបាច់​នោះទេ។ប្រសិនបើ​វិធី​សាមញ្ញ​មិនមាន​ប្រសិទ្ធភាព​វា​អាចទៅរួច ក្នុង​ការប្រើ​ថ្នាំ​ជំនួស ដើម្បី​កុំអោយ​ទល់លាមក។ឧទាហរណ៍​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​ដែល​មិនមែនជា​ស្តេ​រ៉ូ​អ៊ី​ត​អាច​ត្រូវបាន​ជំនួស​ថ្នាំ​បំបាត់​ការឈឺចាប់​ខាងលើ​ឬ​ថ្នាំ​ថ្មី​និង​មិនសូវ​អោយទល់​លាមក៕

ផ្តល់សិទ្ធិ​ដោយ ​www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com