ព័ត៍មានសុខភាព
សុខភាព៖ តើ​ជំងឺ​ប្រមេះ​បង្កឡើង​ដោយសារ​អ្វី?
19, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមេះ​គឺជា​ជំងឺឆ្លង​ដែល​ចម្លង​តាមរយៈ​ការរួម​ភេទ ហើយ​អាច​កើតមាន​ទាំង​លើ​បុរស​និង​ស្ត្រី។ ប្រមេះ ជា​ញឹកញាប់ ធ្វើអោយប៉ះពាល់​ដល់​បង្ហួ​រ​នោម រន្ធ​គូថ​ឬ​បំពង់ក។ ចំពោះ​ស្ត្រី វា​ក៏​អាច​ធ្វើអោយប៉ះពាល់ ដល់​មាត់ស្បូន​ផងដែរ។



ជំងឺ​ប្រមេះ​ត្រូវបាន​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង ដែលមាន​ឈ្មោះថា​Neisseria Gonorrhoeae ដែលជា​មូលហេតុ​មួយ នៃ​ជំងឺ​កាមរោគ ក្នុងចំនោម​មេរោគ​ជាច្រើន​ទៀត។
ជំងឺ​ប្រមេះ​ត្រូវបាន​រីក​រាលដាល​ភាគច្រើនបំផុត​ក្នុងអំឡុងពេល​រួមភេទ។ ប៉ុន្តែ​ទារក​អាច​ត្រូវបាន​ឆ្លង​មេរោគ​ក្នុងអំឡុងពេល​សម្រាល​ផងដែរ ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មាន​ឆ្លង​មេរោគ។ ជំងឺ​ប្រមេះ​លើ​ទារក ភាគច្រើន ធ្វើអោយប៉ះពាល់​លើ​ភ្នែក។

ជំងឺ​ប្រមេះ​នៅក្នុង​ករណី​ជាច្រើន មិន​បណ្តាលអោយមាន​រោគសញ្ញា​នោះទេ។ អ្នក​ប្រហែលជា​មិនបាន​ដឹង​ឡើយ សូម្បីតែ​អ្នក​កំពុង​ឆ្លង​មេរោគ។ វា​បណ្ដោយ​មកពី​ការរួម​ភេទ​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​រួមភេទ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កាមរោគ គឺ​ការប្រើ​ស្រោមអនាម័យ៕


ផ្តល់សិទ្ធិ​ដោយ​ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com