ជាតិ
សង្គមជាតិ
អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផលប៉ះពាល់​នៃ​សេចក្តីព្រាងច្បាប់​រឹតត្បិត​សិទ្ធិសេរីភាព
20, Dec 2014 , 2:19 pm        
រូបភាព
ដោយ:
បណ្តាញ​យុវជន​កម្ពុជា (CYN) សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) អង្គការ​សង្គម​ស៊ីវិល​ចំនួន៤ផ្សេងទៀត​រួមជាមួយ​នឹង​យុវជន កសិករ និង​កម្មករ នឹង​រៀបចំ​វេទិកាសាធារណៈ​ស្តីពី «ក្តីបារម្ភ​របស់​យុវជន កសិករ និង​កម្មករ ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ិន​ធឺ​ណេ​ត សេចក្តីព្រាងច្បាប់​ស្តីពី​ដី​កសិកម្ម និង​ច្បាប់​ស្តីពី​សហជីព»។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​កាលពី​ថ្ងៃទី១៩ធ្នូ​របស់​អង្គការ​សង្គម​ស៊ីវិល។



វេទិកាសាធារណ​ដែលមាន​រយៈពេល​ពេញ​មួយថ្ងៃ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី២១ ខែធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​ការចូលរួម​ពី​យុវជន កសិករ កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​ចំនួន ១០០០នាក់ ដើម្បី​សំដែង​មតិ និង​បង្ហាញ​ក្តីកង្វល់​ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ទាំងបី​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com