ជាតិ
ស្នេហា​លោក រៀល ខេមរិន្ទ-យ៉ោ​ម បុប្ផា ចាប់ផ្ដើម​ពេល​ភ្ជុំបិណ្ឌ
20, Dec 2014 , 4:47 pm        
រូបភាព
តំណាងរាស្ត្រ​បក្សប្រឆាំង​លោក រៀល ខេមរិន្ទ និង​សកម្មជន​ដីធ្លី​អ្នកស្រី យ៉ោ​ម បុប្ផា បានចាប់ផ្ដើម​ចំណងស្នេហា​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ។ នេះ​បើតាម​ការបញ្ជាក់​ពី​សាមី​ខ្លូន​ផ្ទាល់​លោក រៀល ខេមរិន្ទ។



លោក​បាន​អះអាង​ទៀតថា មូលហេតុ​ធ្វើ​ឲ្យ​លោក​មានចិត្ត​ស្រលាញ់​អ្នកស្រី ​យ៉ោ​ម បុប្ផា ដោយសារតែ​លោក​បាន​សង្កេតឃើញថា អ្នកស្រី ​បុប្ផា​ ជា​មនុស្ស​មាន​អត្ត​ច​រិ​តល្អ ចូលចិត្ត​ជួយ​អ្នកដទៃ និង​ជាម​នុស្ស​ចូលចិត្ត​ចូលរួមចំណែក​ជួយ​បញ្ហា​សង្គម​ដូចជា​រូបលោក​ផងដែរ៖«ខ្ញុំ​ស្គាល់​គាត់(អ្នកស្រី​យ៉ោ​ម​បុប្ផា)យូ​មកហើយ​ចាប់តាំងពី​គាត់​ចេញ​ពន្ធនាគារ​លើក​មុន។ ហើយ​ខ្ញុំ​ក៏​មិនសូវ​បាន​និយាយ​រកគ្នា​ជាមួយ​គាត់​ដែរ។ តែ​ពេល​នៅ​ភ្ជុំបិណ្ឌ​កន្លងមកនេះ​ខ្ញុំ​បាន​ទៅ​វត្ត ហើយក៏​បាន​ជួប​គាត់​ទើប​ខ្ញុំ​ចាប់ផ្ដើម​សង្កេតមើល​គាត់ ហើយ​ឃើញថា​គាត់​មាន​អត្ត​ច​រិ​ត​ល្អ សាម​ញ្ញ​មាន​ឬ​ក​ពា​ល្អ ចេះ​ជួយ​អ្នកដទៃ​និង​បញ្ហា​សង្គម​ដូច​ខ្ញុំ​ដែរ។ ដូចនេះ​ខ្ញុំ​ក៏បាន​ចូល​សួរ​ដល់​ចាស់ទុំ ម្ដាយ​គាត់​តែម្ដង»។

តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ បាន​បន្ថែមទៀតថា នៅពេល​អនាគត​លោក​នៅតែ​គាំទ្រ​និង​លើកទឹកចិត្ត អ្នកស្រី​យ៉ោ​ម បុប្ផា​ជានិច្ច បើសិនជា​អ្នកស្រី​មានចិត្ត​ចង់​ចូលរួម​ដោះស្រាយ​ទាមទារ​រាល់​បញ្ហា​ក្នុងសង្គម។ លោក​ពន្យល់ថា៖«ខ្ញុំ​មិន​រារាំង​រូបគាត់​ទេ ព្រោះនេះ​ជា​សិទ្ធ​របស់គាត់ ហើយ​ខ្ញុំ​គឺ​នៅតែ​គាំទ្រ​រូបគាត់​ជានិច្ច»។

ពិធី​ភ្ជាប់ពាក្យ​អ្នកស្រី យ៉ោ​ម បុប្ផា និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក រៀល ខេមរិន្ទ​មាន​អ្នក​សង្គម​ស៊ីវិល និង​សកម្មជន​ចូលរួម​ចំនួន​ប្រមាណ​ជា១០០នាក់ ។ ប៉ុន្ដែ​មិនមាន​វត្តមាន លោក សមរង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ចូលរួម​នោះទេ។ ដោយ​លោក សម រង្ស៊ី​និង​លោក កឹម សុខា ជាប់រវល់​កិច្ចការ​នៅក្នុង​ខេត្តតាកែវ។

គួរ​បញ្ជាក់ថា អ្នកស្រី យ៉ោ​ម បុប្ផា​គឺជា​សកម្មជន​ដែល​តែងតែ​ចេញមុខ​តវ៉ា​ដីធ្លី​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ។ ហើយ​អ្នកស្រី​កន្លង​មក​ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ និង​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com