ជាតិ
សង្គមជាតិ
អាកាសធាតុ​ត្រជាក់​នឹងអូសបន្លាយ​ដល់​ខែកុម្ភៈ​ខាងមុខ
20, Dec 2014 , 7:00 pm        
រូបភាព
អាកាសធាតុ​ត្រជាក់​នៅ​ឆ្នាំនេះ នឹង​អូស​បន្លាយពេល​រហូតដល់​ពាក់កណ្ដាល​ខែកុម្ភៈ​ឆ្នាំ២០១៥ខាងមុខ ។ ប៉ុន្ដែ​អាកាសធាតុ​ត្រជាក់​នេះ មិន​ត្រជាក់​ខ្លាំង​ជាប់​គ្នា​រហូត​នោះទេ ពោលគឺ​បានន័យថា ការ​ត្រជាក់​មាន​ស្ថានភាព​ឡើង ហើយ​ចុះ​វិញ ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុ​ទ្ធ​កាល័យ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី​នៅ​ព្រឹក​ថ្ងៃទី២០ធ្នូ​នេះ។



បើតាម​លោក ចាន់ យុ​ត្ថា នៅ​ថ្ងៃទី២៣ធ្នូ អាកាសធាតុ​ត្រជាក់​នឹងមាន​ស្ថានភាព​ធម្មតា​វិញ។ ប៉ុន្ដែ​មិនមែន​ធម្មតា​រហូត​នោះទេ «អាកាសធាតុ​នេះ គឺ​វា​នឹង​ថមថយ​មកវិញ​នៅ​ថ្ងៃទី២៣ធ្នូ តែ​មិនមែន​អត់រ​ងារ​នោះទេ គឺ​ពេលខ្លះ​ត្រជាក់​ខ្លាំង និង​ពេលខ្លះ​មិនសូវ​ត្រជាក់។ ហើយ​អាកាសធាតុ​នេះ នឹង​បន្ដ​ទៅដល់​ពាក់​កណ្ដាលខែ​កុម្ភៈ​ខាងមុខ»។

លោក ចាន់ យុ​ត្ថា បន្ថែមថា អាកាសធាតុ​ជាក់​នេះ គឺមាន​ស្ថានភាព​ត្រជាក់​ខ្លាំង​គួ​កត់សម្គាល់​ជាង​រាល់​ឆ្នាំ ជាពិសេស​គឺ​នៅ​តំបន់​ជួរ​ភ្នំ។
កន្លងមក​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ជូនដំណឹង​ថា នៅ​តំបន់​ជួរ​ភ្នំ និង​តំបន់​ខ្ពង់រាប រួមមាន តំបន​ជួរ​ភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ មណ្ឌល​គី​រី និង​រតនៈគីរី មាន​សីតុណ្ហភាព​អប្បប​មារ មាន​ពី១៥-១៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា ពី២៥ ទៅ២៧ អង្សា​សេ និង​តាម​តំបន់ផ្សេងៗទៀត​មាន​សីតុណ្ហភាព​ទាប​ជាង​នេះ ឬ ខ្ពស់ជាង​នេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com