ជាតិ
USIAD ផ្ដល់​ថវិកា​ជាង៤០លាន​ដុល្លារ​អាមេរិក​បន្ថែម​ដល់​កម្ពុជា
24, Dec 2014 , 4:50 pm        
រូបភាព
រដ្ឋាភិបាល​អាមេរិក និង​ផ្ដល់​ថវិកា៤៣,៥លាន​ដុល្លារ​បន្ថែម ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USIAD) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ជា​អាទិភាព​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​មួយចំនួន​រួមមាន វិស័យ​កសិកម្ម បរិស្ថាន សុខាភិបាល និង​ការគាំទ្រ​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​កម្ពុជា។ 


 
វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ចំនួន២ ដើម្បី​ផ្ដល់​ថវិការ​បន្ថែម ត្រូវបាន​ចុះហត្ថលេខា​កាលពីពេលថ្មីៗនេះ ដោយ​ទីភ្នាក់ងារ​អាមេរិក (USIAD) បាន​ចុះហត្ថលេខា​ជាមួយ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងការបរទេស​កាល​ពីថ្មីៗនេះ។

កិច្ចព្រមព្រៀង​ទី១ ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី២៤វិច្ឆិកា ផ្ដល់​ថវិកា​ចំនួន១៧,៩លាន​ដុល្លា ដល់​វិស័យ​កសិកម្ម សេដ្ឋកិច្ច និង​ការការពារ​បរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ផែនការ​មួយ​នៃ​កម្មវិធី​គំនិត​ផ្ដួចផ្ដើម ដើម្បី​ចិញ្ចឹម​មនុស្ស​ជំនាន់​ក្រោយ​និង​បំរែបំរួល​អាកាសធាតុ​សកល។ កិច្ចព្រមព្រៀង​នេះ គាំទ្រ​គោលដៅ​របស់​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន ដើម្បី​កែលំអ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា​នៅតាម​ជនបទ​ចំនួន៧ម៉ឺន​គ្រួសារ។

កិច្ចព្រមព្រៀង​ទី២ ចុះហត្ថលេខា​កាលពី​ថ្ងៃទី១ធ្នូ ផ្ដល់​ថវិកា២៥,៦លាន​ដុល្លារ ដើម្បី​ជួយ​សម្រេច​គោលដៅ​សុខភាព និង​អាហារូបត្ថម្ភ​របស់​ប្រទេស​កម្ពុជា សរុប​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ជាតិ និង​យុទ្ធសាស្ត្រ​សន្តិសុខ​ស្បៀង និង​អាហា​រូប​ប​ត្ថ​ម្ភ​កម្ពុជា។ ថវិកា​នេះ​នឹង​ជួយ​ពង្រឹង​សេវាកម្ម​សុខាភិបាល​ប្រទេស​កម្ពុជា ដោយ​បង្កើត​ការថែទាំ​សុខភាព​ប្រសើរ​ជាង​មុន​ដល់​ប្រជាន​កម្ពុជា ជាពិសេស​ប្រជាជន​ក្រីក្រ ស្ត្រី និង​កុមារ៕

ចាប់តាំងពី​ឆ្នាំ១៩៩២មក ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USIAD) បានផ្ដល់​ថវិកា​ប្រហែលជា១ពាន់​ដុល្លារ ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា រួមមាន​វិស័យ​កសិកម្ម ការអប់រំ​មូលដ្ឋាន សុខភាព​មាតា​និង​កុមារ និង​ការបង្ការ និង​ព្យាបាល​ជំងឺអេដស៍​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com