ព័ត៍មានសុខភាព
សុខភាព៖ សុដន់​ខ្ញុំ អាច​យារ​ធ្លាក់​ទេ ប្រសិនបើ​ខ្ញុំ បំបៅ​ដោះ​កូន?
27, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេលណា​ដែល​អ្នក​បំបៅ​ដោះ​កូន​របស់​អ្នក ការហូរ​ចេញ​នៃ​ទឹកដោះ អាចធ្វើឱ្យ​យឺត​ស្បែក និង​ជាលិកា​សុដន់​របស់​អ្នក នោះ​ហើយ​ដែលជា​ហេតុ​ធ្វើឱ្យ​ស្ត្រី​មួយចំនួន មាន​សភាព​ដោះ យារ​ធ្លាក់ ជាង​កាលពី​ពួកគេ​នៅ​ក្រមុំ ឬ​មុនពេល​មាន​ផ្ទៃពោះ។ វា​ក៏​ជា​បញ្ហា​សម្រស់​មួយ​របស់​សុដន់​របស់​អ្នក បន្ទាប់ពី​អ្នក​បានធ្វើការ​បំបៅ​ដោះ​កូន ប៉ុន្តែ វា​មិនមែនជា​ជំងឺ​ទេ។



ស្ត្រី​សឹង​គ្រប់រូប​តែង មានការ​ភ័យព្រួយ ចំពោះ​ការ​យារ​ធ្លាក់​សុដន់ របស់​ពួកគេ​បន្ទាប់ពី​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ អ្នក​គួរកត់សម្គាល់​ដែរ​ថា ក​ត្កា​មួយចំនួន​ផ្សេងទៀត គឺអាច​ធ្វើឱ្យ​សុដន់​របស់​អ្នក​ខួច​សម្រស់ ជាង​ការឱ្យ​កូនបៅ​ទៅទៀត កត្តា​ទាំងនោះ​អាច​រួមមាន​ដូចជា ៖

    -ការឡើង​គីឡូ ឡើង​ជាតិ​ខ្លាញ់​របស់​អ្នក ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
    -ចំនួន​នៃ​ការ​ពរ​ពោះ​របស់​អ្នក
    -ការ​កើន​ទំហំ​សុដន់ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
    -អាយុ
    -និង​មាន​ប្រវត្តិ​ការជក់បារី៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com