ព័ត៍មានសុខភាព
សុខភាព៖ កត្តា​មួយចំនួន​ធ្វើអោយ​សុដន់​យារ​ធ្លាក់
27, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលណា​ដែល​អ្នក​បំបៅ​ដោះ​កូន​របស់​អ្នក ការហូរ​ចេញ​នៃ​ទឹកដោះ​វា​អាចធ្វើឱ្យ​យឺត​ស្បែក និង​ជាលិកា​សុដន់​របស់​អ្នក។



 នោះ​ហើយ​ដែលជា​ហេតុ​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​មាន​សភាព​ដោះ​យារ​ធ្លាក់​សុដន់​ជាង កាលពី​ពួកគេ​នៅ​ក្រមុំ ឬ​មុនពេល​មាន​ផ្ទៃពោះ។ វា​ក៏​ជា​បញ្ហា​សម្រស់​មួយ​របស់​សុដន់​របស់​អ្នក បន្ទាប់ពី​អ្នក​បានធ្វើការ​បំបៅ​ដោះ​កូន ប៉ុន្តែ​វា​មិនមែនជា​ជំងឺ​ទេ។

ស្ត្រី​សឹង​គ្រប់រូប​តែងមាន​ការភ័យព្រួយ​ចំពោះ​ការ​យារ​ធ្លាក់​សុដន់​របស់​ពួកគេ​បន្ទាប់ពី​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ​អ្នក​គួរកត់សម្គាល់​ដែរ​ថា ក​ត្កា​មួយចំនួន​ផ្សេងទៀត​គឺអាច​ធ្វើឱ្យ​សុដន់​របស់​អ្នក​ខួច​សម្រស់​ជាង​ការឱ្យ​កូនបៅ​ទៅទៀត កត្តា​ទាំងនោះ​អាច​រួមមាន​ដូចជាៈ

    -ការឡើង​គីឡូ ឡើង​ជាតិ​ខ្លាញ់​របស់​អ្នក​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
    -ចំនួន​ការ​ពរ​ពោះ​របស់​អ្នក
    -ការ​កើន​ទំហំ​សុដន់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
    -អាយុ
    -និង​មាន​ប្រវត្តិ​ការជក់បារី៕


© រក្សាសិទ្ធិដោយ thmeythmey.com