អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Air Asia ៖ អ្នកដំណើរ​១៦២នាក់ នៅ​ក្នុង​យន្តហោះ​ដែល​បាត់​ការទាក់ទង​ព្រឹកនេះ​
28, Dec 2014 , 11:36 am        
រូបភាព
របាយការណ៍​នៃជើងហោះហើរ​របស់​ក្រុម​ហ៊ុន Air Asia បាន​ផ្សាយឲ្យ​ដឹងថា មាន​អ្នកដំណើរ​ចំនួន​១៦២នាក់​នៅ​ក្នុង​យន្តហោះ​ដែល​បាត់ការទាក់ទងនេះ។ ក្នុង​ចំណោម​អ្នកដំណើរ​ទាំងនោះ​រួមមាន៖ ជនជាតិ​ឥណ្ឌូនេស៊ី​១៤៩នាក់ ជនជាតិ​កូរ៉េ​ខាងត្បូង​៣​នាក់ ជនជាតិ​ម៉ាឡេស៊ី​១នាក់ ជនជាតិ​អង់គ្លេស១នាក់ និងជនជាតិ​សិង្ហបុរី​១នាក់ដែរ។


យន្តហោះ​ក្រុមហ៊ុន Air Asia ដែល​ហោះហើរ​ពី​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី ទៅ​ប្រទេស​សិង្ហ​បុរី បាន​បាត់​ការទាក់ទង ជាមួយនឹង ទីភ្នាក់ងារអាកាសទីក្រុង Jakarta


© រក្សាសិទ្ធិដោយ thmeythmey.com