ព័ត៍មានសុខភាព
សុខភាព៖ ចម្ងល់​ជំងឺ​កាមរោគ​ដែល​យុវវ័យ​ត្រូវ​ដឹង
28, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
អាស្រ័យទៅលើ​អ្វីដែល​កូន​របស់​អ្នក​បានលឺ​ពី​មិត្ត​ភិ​ក្តិ និង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នោះ, សំណួរ​របស់​ពួកគេ​នឹង​អាច​សំដៅ​ដូចជាៈ



    តើ​អ្វី​ជា​ជំងឺ​កាមរោគ?
ជំងឺ​កាមរោគ គឺជា​ជំងឺ​ដែល​ត្រូវបាន​ឆ្លងតាម​ការរួម​ភេទ។

    តើ​មនុស្សម្នាក់ៗអាច​ឆ្លង​ជំងឺ​នេះ​បាន​ដោយ​របៀប​ណា?
ជំងឺ​នេះ​ត្រូវបាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាម​ការរួម​ភេទ​តាម​ទ្វារមាស, រន្ធ​គូថ ឬ​មាត់។ ពួកវា​ក៏​អាច​ត្រូវបាន​ចម្លង​ដោយ​ការប្រើ​ដៃ ឬ​វត្ថុ​នានា​ក្រោយពី​ពួកគេ​បាន​ប៉ះ​នឹង​ប្រដាប់ភេទ ឬ​ជាតិ​ទឹក​ដែល​ចេញពី​ប្រដាប់ភេទ​ផងដែរ។

    តើ​ជំងឺ​កាមរោគ​នឹងធ្វើ​អ្វី​ទៅលើ​ខ្លួន​របស់​មនុស្ស? ប្រភេទ​នៃ​ជំងឺ​កាមរោគ​កំណត់​បាន​ដោយ​ប្រភេទ​នៃ​រោគសញ្ញា​ប្រសិនបើ​មនុស្សម្នា​ក់មាន​នោះ។ ជំងឺ​កាមរោគ​មួយចំនួន​អាច​មិនមាន​រោគសញ្ញា​អោយឃើញ​នោះទេ ដែល​ជំងឺ​កាមរោគ​ខ្លះ​អាច​បណ្តាលអោយ​អ្នកជំងឺ​មានការ​ហៀរ​ទឹក​ចេញពី​ទ្វារមាស ឬ​លិង្គ ឬ​មានការ​ឈឺចាប់​ជាដើម។

ប៉ុន្តែ​ទោះបីជា​មិនមាន​រោគសញ្ញា​ក៏ដោយ, ជំងឺ​កាមរោគ​ដែល​មិន​ត្រូវបាន​ព្យាបាល​ទេនោះ អាច​នាំអោយ​ប៉ះពាល់​ដល់​សរីរៈ​ខាងក្នុង និង​អាច​បណ្តាលអោយមាន​បញ្ហា​សុខភាព​រយៈពេល​យូរ ដូចជា​ការ​មាន​ជំងឺមហារីក ឬ​ការ​អត់​កូន។ នេះ​ជា​មូល​ហេតុដែល​មនុស្ស​គ្រប់គ្នា​ដែល​បានរួម​ភេទ​ហើយ​នោះ ត្រូវការ​ធ្វើតេស្ត​ឈាម​សម្រាប់​ជំងឺ​កាមរោគ​ជា​ទៀងទាត់។

    តើ​ជំងឺ​កាមរោគ​អាចជា​សះស្បើយ​ទេ ឬ​អ្នកមាន​វា​មួយជីវិត?
ជំងឺ​កាមរោគ អាច​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ដោយ​ថ្នាំ​អង់​ទិ​ប៊ី​យោ​ទិច ប៉ុន្តែ​ការឆ្លង​មេរោគ​កាមរោគ​មួយចំនួន ដូចជា​ជំងឺអេដស៍​ជាដើម មិនអាច​ជាសះស្បើយ​នោះទេ។

    អ្នក​ដែល​កើត​ជំងឺ​កាមរោគ គឺជា​មនុស្ស​មិនល្អ​ឬ?
ការ​មាន​ជំងឺ​កាមរោគ​មិនមែន​ន័យ​ថា គាត់​គឺ​អាក្រក់​នោះទេ, គ្រាន់តែ​គាត់​ត្រូវការ​សិក្សា​ពី​របៀប​ដើម្បី​ការពារ​ការឆ្លង​មេរោគ​នាពេល​ក្រោយ។

    តើ​អ្នក​អាច​ដឹងថា មនុស្សម្នា​ក់មាន​ជំងឺ​កាមរោគ​ដោយ​គ្រាន់តែ​មើល​គាត់​នោះ?
ជារឿយៗមនុស្ស​មិនដឹងថា​ពួកគេ​ត្រូវបាន​ឆ្លង​មេរោគ​នោះទេ។ ប្រភេទ​មួយចំនួន​នៃ​ជំងឺ​កាមរោគ ជួនកាល​បណ្តាលអោយមាន​សញ្ញា​ដែល​អាច​មើលឃើញ​នៅ​ជុំវិញ​ប្រដាប់ភេទ ប៉ុន្តែ​ក្នុងករណី​ភាគច្រើនបំផុត មិនមាន​មធ្យោបាយ​ណា​ដើម្បី​មើល​លើ​មនុស្ស និង​ដឹងថា​គាត់​មាន​ជំងឺ​កាមរោគ​នោះទេ៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com