អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការស្វែងរក​យន្តហោះ Air Asia បាន​ចាប់ផ្តើម​ជាថ្មី​នៅព្រលឹមស្រាងៗ​ថ្ងៃ​ចន្ទ​នេះ​
29, Dec 2014 , 8:07 am        
រូបភាព
ក្រុម​ភ្នាក់ងារ​ជួយ​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​បាន​ចាប់ផ្តើម​បេសកកម្ម​ស្វែងរក​យន្ត​ហោះ Air Asia សារជាថ្មីនៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ជាពេល​វេលា២៤ម៉ោង បន្ទាប់​ពី​យន្តហោះ​បាន​បាត់​ការទាក់ទង ជាមួយ​នឹង​មនុស្ស​១៦២​នាក់ ​នៅ​ក្នុង​ដែន​អាកាស​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។


នៅមិនទាន់មាន​សេចក្តីសន្និដ្ឋានផ្លូវការ​នៅឡើយ​ អំពី​មូលហេតុ​នៃ​ដែល​នាំឲ្យ​យន្តហោះ​ដែល​ចាកចេញ​ពី​ក្រុង​ Surabaya ទៅ​ប្រទេស​សិង្ហបុរី បាន​បាត់ដំណឹង​នោះទេ បើទោះជា​ព័ត៌មាន​ចុងក្រោយ​បាន​បង្ហាញ​ថា អាកាសយានិក​នៃ​យន្តហោះ​រងគ្រោះនេះ បាន​ស្នើសុំ​ហោះចាកចេញ​ពី​គន្លង​ផ្លូវ​របស់ខ្លួន (សុំ​ហោះហើរ​ខ្ពស់ជាង​ផ្លូវរបស់​ខ្លួន) ដោយសារ​អាកាសធាតុ​អាក្រក់​ក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com