ព័ត៍មានសុខភាព
សុខភាព៖ ការធ្វើ​លំ​ហាត់ប្រាណ អាចជួយ​ការឈឺ​កញ្ចឹងក
03, Jan 2015 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
ថ្មីៗនេះ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Danish ក្នុង​គោលបំណង​កាត់បន្ថយ​បញ្ហា​ការឈឺចាប់​លើ​កញ្ចឹងក បានបង្ហាញ​ឲ្យ​ឃើញថា ការឈឺចាប់​កញ្ចឹងក គឺអាច​នឹងត្រូវ​បានកា​ត់​បន្ថយ តាមរយៈ​ការហ្វឹកហាត់​ហាត់ ដើម្បី​ពង្រឹង និង​បន្តឹង​សាច់ដុំ។



ការព្យាយាម​ធ្វើ​ចលនា​បន្ដឹង​សាច់ដុំ​បាន​ត្រឹមត្រូវ​ល្អ គឺ​អាចជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​ចុក​រោយ តាម​កញ្ចឹងក​របស់​អ្នក​បាន ហើយ​ព្រមទាំង​អាច ជួយ​ព្យាបាល​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​នៅ​នឹង​ឆ្អឹង​កងក​បាន​ទៀតផង។ លំ​ហាត់ប្រាណ​ដែល​ល្អ​សម្រាប់​ការ​ពន្យឺត ឬ​បន្ដឹង​សាច់ដុំ ដើម្បី​កាត់បន្ថយ​ការ​ឈឹ​ចាប់​ឆ្អឹង​កញ្ចឹងក​បានល្អ គឺ​ការធ្វើ​លំ​ហាត់ប្រាណ​តាមបែប យូ​ហ្គា ដែលជា​ប្រភេទ​លំ​ហាត់ប្រាណ​មួយ ទាមទារ​ឲ្យ​អ្នកធ្វើ​ចលនា​បន្ដឹង​សាច់ដុំ​បានយូរ ហើយ​អាចជួយ​សម្រួល​ដល់​សាច់ដុំ ដែល​នៅតាម​បណ្ដោយ​ឆ្អឹង​កងក និង​ឆ្អឹង​កង​ខ្នង ឲ្យ​រត់​ស្មើគ្នា​បានល្អ។ មិនតែប៉ុណ្ណោះ វា​ក៏​អាចជួយ​កាត់បន្ថយ សម្ពាធ​នៅតាម​ប្រព័ន្ធ​សរសៃប្រសាទ និង​ចន្លោះ​សន្ទះ​ឆ្អឹង​កង​ខ្នង​ផងដែរ។ មួយវិញទៀត ការធ្វើ​លំ​ហាត់ប្រាណ​តាមបែប Qigong’s យឺតៗ គឺ​អាចជួយ​កាត់បន្ថយ​បញ្ហា​ការឈឺ​រ៉ាំរ៉ៃ នៅតាម​ឆ្អឹង​កងក ស្មា និង​ផ្នែក​ខាងលើ​នៃ​រា​ង្គ​កាយ​បាន​ចំនួន​ដែរ។

យ៉ាងណាមិញ ការធ្វើ​ចលនា​តាមបែប Qigong’s គឺ​មិន​ខុស​ទៅនឹង​ការធ្វើ​ចលនា​តាមបែប យូ​ហ្គា នោះទេ គឺ​ទាមទារ​ឲ្យ​អ្នកធ្វើការ​ដកដង្ហើម​ឲ្យ​បានជ្រៅៗ ដើម្បី​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ នៅក្នុង​ខ្លួន​រត់​បាន​ស្រួល និង​ទទួលបាន​អុកស៊ីសែន រត់​គ្រប់គ្រាន់​នៅក្នុង​សរសៃឈាម៕


© រក្សាសិទ្ធិដោយ thmeythmey.com