ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឈាម​កម្មករ​នៅ​ផ្លូវ​វេ​ង​ស្រេង ជា​និមិត្តរូប​នៃ​ការទាមទារ​ប្រាក់ខែ
04, Jan 2015 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
ខួប​មួយឆ្នាំ​នៃ​ការ​ស្លាប់បាត់​បង់ជីវិត​របស់​កម្មករ​តវ៉ា​ទាមទារ​ប្រាក់ខែ​នៅ​ផ្លូវ​វេ​ង​ស្រេង ត្រូវបាន​សកម្មជន​ការពារ​សិទ្ធិមនុស្ស កម្មករ ព្រះ​ស​ង្ឈ និង​គណបក្សប្រឆាំង រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​យ៉ាង​ផុសផុល នៅ​ថ្ងៃទី ៣ និង​ទី ៤ ខែមករា ឆ្នាំ ២០១៥ នេះ ។ នៅក្នុង​ពិធី​នេះ ទាំង​កម្មករ សកម្មជន និង​មន្ត្រី គណបក្សប្រឆាំង​សុទ្ធតែ​បានចាត់ទុក​សព​កម្មក​រ​ដែល​បាន​ស្លាប់​ទៅនោះ គឺជា​វីរ​កម្មករ ដែល​តស៊ូ ក្នុង​បុព្វហេតុ​ទាមទារ​ប្រាក់ខែ ដើម្បី​ជីវភាព​រស់នៅ​សមរម្យ។ លោក វន់ ពៅ ជនរងគ្រោះ ក្នុង​ហេតុការណ៍​នៅ​ផ្លូវ​វេ​ង​ស្រេង​ម្នាក់​ដែល​នៅមាន​ជីវិត​ផង​នោះ បានប្រកាស​យក​ថ្ងៃទី ២ និង​ទី ៣ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្មករ និង​ស្រែក​ទាមទារ​រក​យុត្តិធម៌។ ចំពោះ​លោក វន់ ពៅ បើទោះបីជា​នៅឆ្នាំក្រោយៗទៀត គេ​បំភ្លេច​ថ្ងៃនេះ​ចោល រូបលោក​នឹង​នៅតែ​ធ្វើ​ពិធី​រម្លឹក​ខួប​នេះ​តែម្នាក់ឯង៕



ជា​បន្ត​សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ



© រក្សាសិទ្ធិដោយ thmeythmey.com