ជាតិ
សុខភាព
វិធី​សាស្ត្រ​ផ្តាច់​បារី នៅក្នុង​ឆ្នាំ ២០១៥
04, Jan 2015 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
ការផ្តាច់​បារី គឺជា​ដំណោះស្រាយ​មួយ​ទូទៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ហើយ​សមាគមន៍​ជំងឺ​សួត​អា​មេ​រិច មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​អ្នក​ជក់បារី អោយ​ទាត់​ទម្លាប់​អាក្រក់​នេះ​ចោល ក្នុង​ឆ្នាំ ២០១៥ នេះ​។​



​អ្នក​ជក់បារី ដែល​ព្យាយាម​ផ្តាច់​បារី គួរតែ​ពិចារណា ៖
-​    ​វា​មិន​ដែល​យឺត​ពេល ក្នុង​ការផ្តាច់​បារី​នោះទេ ៖ ទោះបីជា​ការផ្តាច់​បារី​លឿន​ប៉ុណ្ណា ដែល​អាច​ធ្វើទៅបាន គឺជា​រឿង​ល្អ​បំផុត​ក៏ដោយ ប៉ុន្តែ ជៀសវាង​ការជក់បារី នៅ​ពេល​ណាមួយ​ក៏ដោយ វា​នឹង​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​សុខភាព និង​ជួយ​អោយ​អ្នក​រស់​បាន​យូរ​។ ប្រសិនបើ​អ្នក​នឹងមិន​ទិញ​បារី​ទេនោះ អ្នក​នឹង​មាន​ន​លុយ​ច្រើន នៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​។ ដោយ​ការផ្តាច់​បារី អ្នក​អាច​ហឺត​អ្នក​ជក់បារី​ដទៃទៀត ដើម្បី​ធ្វើ​វា​ដូច​គ្នា​។​

-​    ​សិក្សា​ពី​អតីតកាល ៖ ប្រសិនបើ​អ្នក​មិន​ជោគជ័យ ក្នុង​ការផ្តាច់​បារី​ពីមុន​ទេនោះ សូម​កុំ​អស់សង្ឃឹម​។ អ្នក​អាច​យក​បទពិសោធន៍​ទាំងនោះ ក្នុង​របៀប​ថ្មី ដើម្បី​ផ្តាច់​វា​។ សិក្សា​ពី​កំហុស​របស់​អ្នក ហើយ​ទុកអោយ​អ្នក ទទួលបាន​ជោគជ័យ​នាពេល​អនាគត​។​

-​    ​កុំ​ធ្វើ​វា​តែម្នាក់ឯង ៖ ប្រសិនបើ​អ្នក​បាន​សម្រេចចិត្តថា ផ្តាច់​បារី សូមអោយ​មាន​ការគាំទ្រ​ពី​មិត្ត និង​សាច់ញាតិ​របស់​អ្នក​។ ការចែករំលែក​បទពិសោធ​ន៍​របស់​អ្នក អាច​ជួយ​បន្ថយ​ការជក់បារី​បាន​។ អ្នក​ជក់បារី​ដទៃទៀត​ដែល​អ្នក​ស្គាល់ ក៏​អាច​សម្រេច​ចិត្ត ទាត់​ទម្លាប់​អាក្រក់​នោះ​ចោល​បាន​ផងដែរ​។​

-​    ​ពិចារណា​ពី​ការប្រើ​ថ្នាំ ៖ មាន​ថ្នាំ ៧ ត្រូវបាន​អនុម័ត​អោយ​ប្រើប្រាស់​ដោយ FDA ដែល​ត្រូវ​បាន​បង្ហាញថា អាច​ជួយ​អ្នក​ជក់បារី​អោយ​ផ្តាច់​បារី​។ បញ្ហា គឺថា អ្នក​ជក់បារី​ជាច្រើន មិន​ប្រើ​វា​ដោយ​ត្រឹមត្រូវ ឬ​ឈប់​ប្រើ​វា​ឆាប់​ពេក​។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា​ប្រើ​ថ្នាំ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ និង​ប្រើ​ថ្នាំ​នោះ​អោយបាន​ត្រឹមត្រូវ​។​

-​    ​អ្នក​ជក់បារី​ទាំងអស់ អាច​ផ្តាច់​បាន ៖ ប្រសិនបើ​អ្នក​គិតថា ការផ្តាច់​បារី គឺ​មិន​អាច​ទៅរួច​នោះ សូម​គិត​វា​ម្តងទៀត​។ មាន​អ្នក​ជក់បារី​ជាង ៥០ លាន​នាក់ បាន​ផ្តាច់​បារី​។ ដើម្បី​ផ្តាច់​បារី​ដោយ​ជោគជ័យ អ្នក​ជក់បារី​ទាំងអស់ ត្រូវតែ​រក​យុទ្ធសាស្ត្រ នៃ​ការផ្តាច់​បារី​អោយបាន​ច្រើន មក​គួបផ្សំ​គ្នា ដើម្បី​ធ្វើអោយមាន​ប្រសិទ្ធភាព​។ រឿង​ល្អ​សំខាន់​បំផុត​នោះ​គឺ មិន​ត្រូវ​បោះបង់ចោល​នោះទេ​៕

ផ្តល់សិទ្ធិផ្សាយដោយគេហទំព័រ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com