ព័ត៍មានសុខភាព
សុខភាព៖ ថែទាំ​សុខភាព ពេល​មាន​ជំងឺ​ផ្តាសាយ
05, Jan 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​អ្នក​កំពុងតែ​ថែទាំ​នរណាម្នាក់ ដែលមាន​ជំងឺ​ផ្តាសាយ វា​ជា​រឿង​សំខាន់ ដើម្បី​ថែទាំ​ខ្លួន​របស់​អ្នក ពី​ការឈឺ​ដែរ។



គេហទំព័រ flu.gov បាន​បង្ហាញថា ៖
-    សូម​បង្កើត​បន្ទប់​ដាច់​ដោយឡែក ចំពោះ​អ្នកជំងឺ។
-    លាងដៃ​អោយបាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក ឬ​ទឹក​សម្អាត​ដៃ ជាពិសេស ក្រោយពី​ប៉ះពាល់​នឹង​អ្នកជំងឺ ឬអ្វី​ដែល​អ្នកជំងឺ​បាន​ប៉ះ។
-    ជម្រុញ​អោយ​អ្នកជំងឺ​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​កណ្តាស់ ឬ​ក្អក និង​លាងដៃ​អោយបាន​ញឹកញាប់។
-    កំណត់​អ្នក​ថែទាំ​តែ​ម្នាក់ នៅក្នុង​បន្ទប់ ដើម្បី​បន្ថយ​ការប៉ះពាល់ ទៅនឹង​សមាជិកគ្រួសារ​ដទៃទៀត។
-    ប្រសិនបើ​ថែទាំ​ចំពោះ​កុមារ​ដែល​ឈឺ សូម​ដាក់​កុមារ​នៅក្រោម​ចង្ការ ហើយ​នៅលើ​ស្មា ដូចនេះ កុមារ​មិន​ក្អក​ដាក់​មុខ​របស់​អ្នក​នោះទេ៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com