ជាតិ
ពិភពតារា៖ សុខ ស្រី​ម៉ុ​ច កំពុងមាន​ដំណឹង​ល្អ​ទាំងពីរ​ច្រក
06, Jan 2015 , 10:52 am        
រូបភាព
ដោយ:

ភ្នំពេញ៖ កំពុងតែ​ក្តោប​ក្តាប់​ពេលវេលា ដើម្បី​ពង្រីក​អាជីព​បង្កើន​សមត្ថភាព សម្រាប់​អាជីព​សិល្បៈ ព្រម​គ្នា​នឹង​ដំណឹង​ថ្មី​មួយ​ទៀតថា កញ្ញា​សុខ ស្រី​ម៉ុ​ចនាង​កំពុងមាន​ស្នេហ៍​យ៉ាង​ស្ងាត់កំបាំង ដោយ​មិន​ទម្លាយ​ឲ្យ​មហាជន​បាន​ជ្រាប​ឡើយ។



កញ្ញា​សុខ ស្រី​ម៉ុ​ច​ត្រូវបាន​គេ​មើលឃើញថា កំពុង​ត្រូវប៉ាន់​ទាំង​ខាង​សម្តែង​ភាពយន្ត ខារ៉ាអូខេ និង​ស្ព​ត​ផ្សាយ ពាណិជ្ជកម្ម​នានា​មាន​សន្ទុះ​ខ្ពស់​ឡើង​គួរឱ្យកត់សម្គាល់ ខុស​ពីមុន​ឆ្ងាញ់​ណាស់ ដែល​នេះ សបញ្ជាក់​ឱ្យឃើញថា ស្រី​ម៉ុ​ច រកចំណូលបាន ក៏​មិន​ស្មើ​ដែរ តាមរយៈ​ការងារ​សិល្បៈ​នេះ។

ប៉ុន្តែ មាន​ប្រភព​ខ្លះ​បាន​លួចខ្សឹប​ថា ភាព ហ៊ឺហារ​របស់​កញ្ញា​ស្រី​ម៉ុ​ច ពេលនេះ មិនមែន​បានមកពី​កម្លាំង​ញើស​ឈាម​របស់​នាង​ទាំងអស់ នោះទេ ពីព្រោះ​បើទោះជា​បច្ចុប្បន្ន​ស្រី​ម៉ុ​ច មាន​ការងារ​ច្រើន​នៅក្នុង​ដៃ តែ​មិនទាន់​ដល់​កម្រិត​កំពូល​នៅឡើយ ហេតុនេះ​ចំពោះ​តម្លៃ ខ្លួន​របស់​ស្រី​ម៉ុ​ច ក៏​មិនទាន់​ជា​ថ្លៃ​អី​ប៉ុន្មាន​នោះដែរ ជាការ​ពិត វា​មិន​សមល្មម​យកមក​បំពេញ នូវ​ភាព​ហ៊ឺហារ​អមដោយ​សម្ភារៈប្រើប្រាស់​ទំ​នើបៗ ដូចជា​នាង​សុខ ស្រី​ម៉ុ​ច មានប្រើ​ប្រាស់ សព្វថ្ងៃ​នេះដែរ។

កញ្ញា​សុខ ស្រី​ម៉ុ​ច មិន​ធ្វើការ​បកស្រាយ ពី​រឿង​ស្នេហា​នោះទេ គ្រាន់តែ​នាង​ប្រាប់​យ៉ាងខ្លី​ថា អត់​ទាន់​មានអី​ទាំងអស់។ តែ​ស្រី​ម៉ុ​ច បាន ទទួលស្គាល់​ការពិត​ចំពោះ​ដំណឹង​ថា នាង​ក្លាយទៅជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ថ្មី​មួយ​នោះ។ កញ្ញា​សុខ ស្រី​ម៉ុ​ច បាន​និយាយថា កម្មវិធី ដែល​គេ​តម្រូវឱ្យ​ខ្ញុំ​កាន់​ពេលនេះ គឺ​ការជជែក​ពិភាក្សា​ជុំវិញ​បញ្ហា​នៃ​ការវិវឌ្ឍ​ន៍​របស់​ជំងឺ​ថ្មី ដែល​ទើបនឹង​កើតមាន គឺ​ជំងឺ​អេ​បូ​ឡា និង​វិធី បង្ការ ដែលមាន​ការចូលរួម​បង្ហាញ និង​បកស្រាយ​ពី​វេជ្ជបណ្ឌិតជំនាញ។

កម្មវិធី​នេះ​នឹង មានការ​ចាក់ផ្សាយ​រៀងរាល់ថ្ងៃ​ពុធ វេលា​ម៉ោង ៥ ដល់​ម៉ោង៦ល្ងាច។ ស្រី​ស្រស់ សុខ ស្រី​ម៉ុ​ច បន្តថា ការពិត​កម្ម វិធី​ដែល​ខាង​ទូរទស្សន៍ NTV ផ្តល់ឱ្យ​រូបនាង កាន់កាប់​នោះ ជា​កម្មវិធី​មួយ​ដែលមាន​ប្រ- យោជន៍ និង​ផ្តល់​ចំណេះដឹង​ផ្នែក​សុខភាព​ជូន ដល់​ប្រជាពលរដ្ឋ​ទូទៅ មិនមែនជា​កម្មវិធី​ប្រគំ តន្ត្រី​កម្សាន្ត​សប្បាយ​អី​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com