ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ បង្កើត​មូលនិធិ​ជួយ​កុមារកំព្រា
06, Jan 2015 , 12:14 pm        
រូបភាព
ដោយ:

អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ​នូវ​មូលនិធិ​សប្បុរសធម៌​មួយ​ឈ្មោះ «មូលនិធិ ប៉ែន សុវណ្ណ» នាពេល​ដ៏​ឆាប់​ខាងមុខនេះ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានដែល​សារព័ត៌មាន​ថ្មីៗទទួល​បាន​នៅ​ថ្ងៃ​អង្គារ​ទី ៦ ខែ មករា ឆ្នាំ ២០១៥ និង​ចុះហត្ថលេខា​ដោយ​លោក ប៉ែន សុវណ្ណ នៅ​ប៉ុន្មាន​នាទី​មុននេះ ។



លោក ប៉ែន សុវណ្ណ ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ​ផង​នោះ បាន​អះអាង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា មូលនិធិ ប៉ែន សុវណ្ណ នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​ម​នុស្ស​ធម៌ មិន​រើសអើង​ពូជសាសន៍ សាសនា និង​និន្នាការ​នយោបាយ​ឡើយ។ ហើយ​មូលនិធិ​នេះ នឹង​ផ្តល់​មូលនិធិ​ដល់​មណ្ឌល​សង្គ្រោះ មណ្ឌលកុមារ​កំព្រា និង​សកម្មភាព​សង្គ្រោះ​នានា ។ «ជាពិសេស ​លើកស្ទួយ​ការសិក្សាអប់រំ​ដល់​កុមារកំព្រា កុមារ​ខ្វះខាត​លទ្ធភាព និង​គ្រួសារ​ទី​ទល់​ក្រ ហើយ​ផ្តល់ជំនួយ​ផ្នែក​សុខាភិបាល​ជួយ​រំលែក​ទុក្ខលំបាក​ដល់​ពលរដ្ឋ​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​និង​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម» ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល។


© រក្សាសិទ្ធិដោយ thmeythmey.com