ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ត្រឡប់មក​កម្ពុជា​វិញ​នៅ​​ថ្ងៃ​ស្អែក
06, Jan 2015 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា នឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃទី ៧ ខែមករា ស្អែក​នេះ រីឯ​លោក សម រង្ស៊ី នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​វិញ​ដែរ​នៅ​ថ្ងៃ ទី ១០ ខែមករា ឆ្នាំ២០១៥ ។ ក្នុង​រយៈពេល​បំពេញ​បេសកម្ម​ក្រៅប្រទេស​ជាង ២ សប្តាហ៍ មកនេះ លោក កឹម សុខា​បានធ្វើ​ដំណើរ​ទៅ​ជួប​អ្នកគាំទ្រ​ខ្លួន​នៅ​ប្រទេស​បារាំង អាលឺម៉ង់ និង​ស្វី​ស ។ នេះ​បើតាម​សម្តី​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ។



អ្នកនាំពាក្យ​ខាងលើ អះអាងថា ដំណើរ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា ទៅ​ក្រៅប្រទេស​នៅពេលនេះ មិនមែន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ជម្លោះផ្ទៃក្នុង​គណបក្ស​នៅក្រៅ​ប្រទេស​ដូច​ការលើកឡើង​កន្លង​មក​ឡើយ។ លោក​ថា ដំណើរ​ទៅ​ក្រៅប្រទេស​របស់​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ គឺ​ដើម្បី​ជួប​សំណេះសំណាល និង​ពន្យល់​ពី​ស្ថានការណ៍​នយោបាយ ព្រមទាំង​គោលជំហរ​រប​ក្សដ​ល់ព​ល​រដ្ឋ​នៅ​បរទេស​តែប៉ុណ្ណោះ ៕


© រក្សាសិទ្ធិដោយ thmeythmey.com