ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​អ្នក មាន​រដូវ?
07, Jan 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
“រាល់​ខែ ឈាម​បានកកើតឡើង នៅក្នុង​ផ្ទៃ​ខាងក្នុង​នៃ​ស្បូន​របស់​អ្នក ដែល​នឹង​ជួយ​ឱ្យ​ទារក​មានការ​រីកលូតលាស់​នៅ​ទីនោះ នៅពេលដែល​អ្នក​ពេញវ័យ ហើយ​ចង់​មានគ្រួសារ​មួយ។ វា​ជា​លក្ខខណ្ឌ​ធម្មជាតិ” នេះ​ជា​សំដី​របស់លោក Sharon Horesh Bergquist វេជ្ជបណ្ឌិត នៅ​សាលា​វេជ្ជសាស្ត្រ Emory នៅ​រដ្ឋ Atlanta។



ភាគច្រើន ពេលដែល​ស៊ុត​មិនត្រូវ​បាន​បង្ក​កំណើត នៅក្នុង​ស្បូន​របស់​អ្នកនោះ វា​នឹង​ធ្វើឱ្យ មាន​ឈាម ចេញពី​រាងកាយ​របស់​អ្នក (តាម​ទ្វារមាស) ក្នុងអំឡុងពេល​វដ្ត​រដូវ​ប្រចាំខែ​របស់​អ្នក​ដែល​ត្រូវបាន​បង្កឡើង​ដោយ ការរៀបចំ​របស់​អ័រម៉ូន ។

ក្នុងកំឡុងពេល​នោះ អារម្មណ៍ និង​រាងកាយ​របស់​អ្នក ត្រូវបាន​ប្រែប្រួល​យ៉ាងខ្លាំង ដូចជា ធ្វើឱ្យ​អ្នកមាន​ភាព​តានតឹង អារម្មណ៍​ឆេវឆាវ ការឡើង​រឹង​ហើយ​ឈឺ​លើ​សុដន់ ... ហើយ​វា​នឹង​ត្រឡប់​ទៅជា​ធម្មតា​វិញ នៅពេលដែល​អ្នក បានបញ្ចប់​វដ្ត​រដូវ​របស់​អ្នក៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com