ព័ត៍មានសុខភាព
សុខភាព៖ ជួយ​ខ្លួនឯង​អាច ប៉ះពាល់​ដល់​ការ​មក​រដូវ​ទេ?
06, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ទេ! ការជួយ​ខ្លួនឯង នឹងមិន​រំខាន​ដល់​ការ​មក​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​នោះទេ។



មនុស្ស​ជាច្រើន ធ្លាប់បាន​លឺ​ហើយពី​រឿង​មិន​ពិត អំពី​ការជួយ​ខ្លួនឯង​នោះ​ដែលថា វា​អាច​បណ្តាលអោយមាន​ជា​ជំងឺ រំខាន​ដល់​ការលូតលាស់ បណ្តាលអោយមាន​បញ្ហា​ស្មារតី នាំអោយ​ងងឹតភ្នែក ឬ​មិនអាច​មានកូន​បាន​នោះ។ ប៉ុន្តែ​រឿង​ទាំងនោះ​គឺ​មិន​ពិត​នោះទេ។

ជារឿយៗ ការជួយ​ខ្លួនឯង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានបទ​ឯកជន​មួយ ហើយ​មនុស្ស​មួយចំនួន មាន​អារម្មណ៍​ខ្មាសអៀន ដើម្បី​និយាយ​អំពី​វា។ ហើយ​នៅពេលដែល​មនុស្ស​រឹតតែ​ខ្មាស់​ខ្លាំង ក្នុងការ​និយាយ ឬ​សួរ​អំពី​រឿងនេះ ពួកគេ​អាច​លឺ និង​ជឿ​នូវ​អ្វីដែល​មិន​ត្រឹមត្រូវ។

ប្រសិនបើ​អ្នក​បារម្ភ ឬ​មាន​សំណួរ​អំពី​ការជួយ​ខ្លួនឯង​នោះ, សូម​ទៅ​ជួបនឹង​គ្រូពេទ្យ ដើម្បី​ពិភាក្សា​អំពី​រឿងនេះ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com