ព័ត៍មានសុខភាព
សុខភាព៖ ឬ​ស​ដូង​បាត​ក្រៅ និង ឬ​ស​ដូង​បាត​ក្នុង?
09, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ឬ​ស​ដូង​បាត មានន័យថា ជាការ​រីក​ប៉ោង​នៃ​សរសៃ​ឈាមវ៉ែន នៅ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​គូថ ហើយ​ការរីក​ប៉ោង​នេះ កើតឡើង​ដោយសារតែ​សម្ពាធ ក្នុង​សរសៃឈាម​នោះ​កើនឡើង ដែល​ភាគច្រើន បណ្តាលមកពី​ការ​ប្រឹង​ជុះ​លាមក និង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មានការ​សង្កត់​ពី​ស្បូន។



ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង មាន​ទីតាំង​នៅក្នុង​រន្ធ​គូថ ដែល​យើង​មិនអាច​មើលឃើញ​ទេ ដែលជា​ធម្មតា​មិនមាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម ក្នុងពេល​បត់ជើងធំ។ ឬ​ស​ដូង​ខាងក្នុង​បែបនេះ អាច​លៀន ឬ​ព្រ​លាត់ ចេញទៅ​ក្រៅ​រន្ធ​គូថ​បាន។

ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ មាន​ទីតាំងនៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូថ ដែល​យើង​អាច​ប៉ះ​វា​នៅពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាលអោយ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាម។ ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើតឡើង​បាន នៅពេលដែល​កំណក​ឈាម​ក្នុង​សរសៃ​ឈាមវ៉ែន​នោះ​ទៅជា​កក និង​បណ្តាលអោយ​ឈឺចាប់​ខ្លាំង៕
 


© រក្សាសិទ្ធិដោយ thmeythmey.com