ព័ត៍មានសុខភាព
សុខភាព៖ វី​ធី​បំបាត់​ការឈឺ​ពោះ នៅពេល​មក​រដូវ
12, Jan 2015 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្រី​ភាគច្រើន តែងតែមាន​អាការ:ឈឺពោះ នៅពេល​មក​រដូវ។ តើ​មានវី​ធី​អ្វី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?


1.    ពិសារ​ថ្នាំ​វីតាមីន ៖ ព្រោះ​សារធាតុ​វីតាមីន អាចជួយ​បន្ថយ​ភាពឈឺចាប់​បាន ហើយ​យក​ល្អ គួរ​ពិសារ​ក្រោយ​ពេលបាយ​រៀងរាល់ថ្ងៃ ជាពិសេស ចំពោះ​អ្នក​ដែល​ខ្វះ​កាល់ស្យូម។
2.    កុំ​ពិ​សារជាតិ​កា​ហេ្វ​អ៊ី​ន ៖ ដូចជា​កាហ្វេ តែ កូ​កា​ជាដើម ព្រោះ​វា​អាចធ្វើ​ឲ្យ​សរសៃប្រសាទ​ដើរ​ខុស​ប្រក្រតី ជាហេតុ​ធ្វើ​ឲ្យ​រដូវ មក​មិន​ត្រឹមត្រូវ ទើប​ឈឺពោះ។
3.    មិនអាច​ពិសារ​ស្រា ៖ បើ​ចង់​ផឹក ហើយ​មិនអាច​ទប់​បាន អ្នក​អាច​ផឹក​មួយ​កែវ ឬ​ពីរ​កែវ​បាន​ហើយ។
4.    រក្សា​ភាពកក់ក្តៅ ៖ ត្រូវតែ​រក្សា​ភាពកក់ក្តៅ​ក្នុង​ខ្លួន​ជានិច្ច (ផឹកទឹក​ក្តៅ) ព្រោះ​វា​ធ្វើ​ឲ្យ​រដូវ​មក​ស្រួល។ បើ​នៅតែ​ឈឺ អ្នក​អាច​យក​ទឹក​ក្តៅ មក​ស្អំ​ពោះ​បាន។
5.    ហាត់ប្រាណ ៖ នៅពេលដែល​ជិត​ដល់​ថ្ងៃ​មក​រដូវ អ្នក​អាច​ដើរ ឬ​ហាត់ប្រាណ​តាមបែបផ្សេងៗ ។
6.    អាច​ប្រើ​ថ្នាំ​បំបាត់​ភាពឈឺចាប់ ៖ អ្នក​អាច​ពិសារ Acetaminophen ជាមួយ​ទឹកដោះគោ វា​អាច​បំបាត់​ការឈឺ​ពោះ ព្រមទាំង​មិន​ខូច​ក្រពះ។

ជារួម​មក អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងនេះ​បាន នៅពេល​មក​រដូវ​ហើយ​ឈឺពោះ៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com